(ភ្នំពេញ)សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានៅថ្ងៃទី១៤នេះបានជូនដំណឹងដល់សាលារៀនភាសាចិនទាំងអស់នៅក្នុងទីក្រុងភ្នំពេញនិងទីក្រុងសៀមរាប ធ្វើការឈប់សំរាកជាបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ។
សមាគមនេះក៏បានរំលឹកដល់សាលារៀនភាសាចិនទាំងអស់នៅក្នុងទីក្រុងភ្នំពេញនិងទីក្រុងសៀមរាបទាំងអស់នៅក្នុងអំឡុងពេលឈប់សំរាកនេះ ត្រូវអនុវត្តការសម្អាតបរិវេណគ្រឹះស្ថានសិក្សា និងយកចិត្តទុកដាក់ចំពោះសុខភាពគ្រូនិងសិស្សដែលស្នាក់នៅក្នុងសាលា។ បើសិនជាមានបញ្ញាសុខភាព ត្រូវប្រញាប់រកគ្រូពេទ្យពិនិត្យជាបន្ទាន់។
សូមបញ្ជាក់ថា ការផ្អាកនេះធ្វើឡើង ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១៤នេះ៕
