![](https://cdn.cc-times.com/kh.cc-times.com/media/526/large/89543823_1831829243614321_2535890111946555392_o.jpg?1584071473)
អាមេរិក៖ រូបចម្លាក់ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានរៀបចំដាក់តាំងជាអចិន្ត្រៃយ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយមានកិច្ចសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិ (អ.ស.ប) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក បានរៀបចំដាក់តាំងរូបចម្លាក់អង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថៃ្ងទី៦ ខែមីនា ឆាំ្ន២០២០ ។
បើតាមក្រសួង បានចាត់ទុកការដាក់តាំងរូបចម្លាក់អង្គរវត្តនៅទីស្នាក់ ការអង្គការសហប្រជាជាតិនេះ នឹងបង្ហាញអំពីវប្បធម៌សំបូរបែប និង ជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចំរុះផ្សេងៗក្នុងចំណោមរដ្ឋសមាជិកនៃអ.ស.ប។
![](https://cdn.cc-times.com/kh.cc-times.com/media/527/large/89592713_1831826006947978_3741830475266654208_o.jpg?1584071524)