Cctimesw1140xh150cm copy

រោងចក្រសុំព្យួរការងារចំនួន៧ ចាប់ផ្តើមបើកដំណើរការឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មកររោងចក្រ នៅខេត្តព្រះសីហនុ។

ភ្នំពេញ៖ កាលដើមឡើងវិស័យកាត់ដេរនៅកម្ពុជារងនូវសម្ភាធនៃការខ្វះខាត«វត្ថុធាតុធាតុដើម»ដោយសារតែរោងចក្រនៅប្រទេសចិនផ្អាកការផលិតវត្ថុធាតុដើមដោយបច្ច័យអវិជ្ជមាននៃ កូវីដ ១៩។ប៉ុន្តែពេលនេះ ចិនបានបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា តាមការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយជាលទ្ធផលរោងចក្រដែលសុំព្យួរការងារចំនួន៧ បានបើកដំណើរការឡើងវិញ។នេះបើតាមការអះអាងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

តាមរយៈបទវិចារណកថារបស់ក្រសួងពាណិជ្ជកម្ម ក្រសួងមិនបានបង្ហាញលំអិតអំពីចំនួនកម្មករដែលបំពេញការងារក្នុងរោងចក្រទាំង៧នោះថា មានប៉ុន្មាននោះទេ។តែក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នេះជាអភូត្តហេតុមួយសម្រាប់កម្ពុជាដែលមិត្តចិនមិនចោលកម្ពុជាក្នុងគ្រាមានអាសន្នក្នុងវិស័យកាត់ដេរ។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានចាត់ទុកសកាយវិការដ៏សប្បុរសរបស់ចិន ជាសញ្ញាមួយបង្ហាញដល់ពិភពលោកនូវចំណង់មិត្តភាពអមតៈរវាងកម្ពុជា និងចិន និងជានិមិត្តរូបដ៏ថ្លៃថ្លា ក្នុងការជួយគ្នាទៅវិញទៅមកប្រកបដោយគុណធម៌ និងកតញ្ញូតាធម៌។លើសពីនេះ កាយវិកានេះបង្ហាញពិភពលោកថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏កម្ពុជានៅតែជាប្រភពបញ្ជាទិញ និងជាប្រភពផលិតប្រដោយទុកចិត្តអាស្រ័យដោយទំនាក់ទំនងល្អប្រកបដោយភាពស្មោះត្រង់របស់កម្ពុជា។

គួរបញ្ជាក់ថា ការរាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យការផលិតវត្ថុធាតុដើមនៅចិនធ្លាក់ចុះ ហើយវិស័យកាត់ដេរនៅក្នុងតំបន់រួមទាំងនៅកម្ពុជាផងមានបញ្ហាដោយរោងចក្រមួយចំនួនបានដាក់ពាក្យសុំព្យួរការងារមួយរយៈ។គិតត្រឹមថ្ងៃទី៦ មីនា ឆ្នាំ២០២០ រោងចក្រ ដែលកំពុងព្យួរការងារមានចំនួន ៤០ ស្មើនឹងកម្មករនិយោជិតចំនួន ១៩ ៩៩៣នាក់ (ស្រី ១៦២៤១នាក់)អត់ការងារធ្វើ។

តែយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី៩ មីនា វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ និង ស្បែកជើង ត្រូវបានដឹកមកពីប្រទេសចិនដោយខ្លះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងខ្លះទៀតចូលចតនៅកំពង់ផែក្រុងហូជីមិញ សម្រាប់ផ្តល់វត្ថុធាតុដើមដល់រោងចក្រស្បែកជើងនៅក្រុងបាវិត។ចំនួននេះ បានជួយសម្រួលដល់វិស័យកាត់ដេរបានមួយផ្នែក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង