ព្រះវិហារ៖ ប្រភេទសត្វទន្សោងព្រៃដែលជាសត្វកម្រមួយក្បាល ត្រូវបានមន្ត្រីឧទ្យាននុរ័ក្សប្រទះឃើញដេកងាប់នៅក្នុងព្រៃមួយកន្លែងនៅក្នុងភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមរបាយការណ៍របស់មន្ត្រីបិស្ថានបានបញ្ជាក់អោយដឹងថា៖នៅរសៀលថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២១នេះ មន្ត្រីឧទ្យាននុរ័ក្សប្រចាំស្នាក់ការចល័ត៩១ បានដើរល្បាតដល់ចំណុចអូតាមអែក ក៏បានជួបប្រទះនូវសត្វទន្សោងមួយក្បាលដេកងាប់ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ។
តាមរបាយការណ៍បានបញ្ជាក់អោយដឹងទៀតថា៖សត្វទន្សោងព្រៃដែលងាប់នេះគឺមានសំបុរក្រហម ទម្ងន់ប្រហែល១តោន ជាប់អន្ទាក់ជើងខាងស្តាំដេកងាប់ប្រហែលមួយយប់មួយថ្ងៃមកហើយ ត្រូវបានក្រុមការងារដឹកជញ្ជូនតាមរថយន្តយកមកកប់នៅស្នាក់ការបរិស្ថានអូរកក់៕