ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅម្ចាស់ទំព័រហ្វេសប៊ុកមួយនិងអ្នកសម្តែងក្នុងរឿងទុំទាវ២០២១ ចូលបំភ្លឺនៅក្រសួងនាសប្តាហ៍ក្រោយ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើននៅលើបណ្តាញសង្គម ដោយសាធារណជនថាការសម្តែងរឿងនេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ អក្សរសាស្រ្ត និងសាសនារបស់ជាតិ។
ក្រោយពីជួបជាមួយក្រសួងវប្បធម៌រួច អ្នកសម្តែងក្នុងរឿងទុំទាវ២០២១ បានធ្វើកិច្ចសន្យានឹងសុំទោសដល់សាធារណៈជន ពីកំហុសរបស់ខ្លួន។


