.jpg?1612760073)
ក្រសួងសាធារណការ៖ ក្នុងឆ្នាំ២០២០រថយន្តដឹកលើសទម្ងន់កម្រិតកំណត់មាន៥៨៦ ១០៣ គ្រឿង ថយចុះ ០.៩៧% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមនាយកខុទ្ទកាល័យ អនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨។
យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ១០៩ ៣៣០ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែលក្នុងនោះ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៥៨២ ៨១៤គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ៥% - ១០% ចំនួន ៧៩គ្រឿ, រថយន្តផ្ទុកលើសទម្ងន់ពី ១០% - ២០% ចំនួន ២ ១៦៦គ្រឿង, រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ១ ០៤៤គ្រឿង។
តាមរបាយការណ៍ ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់មានចំនួន ២៧.៧៨% នៃរថយន្តបានត្រួតពិនិត្យសរុប គឺមានការថយចុះចំនួន ០.៩៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួន ២៨.៧៦% ។ ក្នុងឆ្នាំ២០២០ លើការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ និងក្នុងករណីយានយន្តដឹកលើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង៕