Cctime 6monthsfree desktop
Cc times  web banner kh (2)

ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបាន«បន្ធូរបន្ថយទោស» ក្នុងឱកាសពិធីបុណ្យវិសាខបូជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្រោយពីសម្តេច ហ៊ុន ម៉ាណែត បានក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ។

បើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទណ្ឌិតចំនួន ២៩៦ នាក់ (ស្រី ២៨ នាក់) ត្រូវបានបន្ធូរបន្ថយទោសរួមមាន៖ បន្ធូរបន្ថយទោស ៣ខែ ចំនួន ២០៧ នាក់ (ស្រី ១៨ នាក់), បន្ធូរបន្ថយទោស ៦ខែ ចំនួន ៧០ នាក់ (ស្រី ៥ នាក់), បន្ធូរបន្ថយទោស ៩ខែ ចំនួន ១៧ នាក់ (ស្រី ៣ នាក់) និងបន្ធូរបន្ថយទោស ១២ខែ ចំនួន ០២នាក់ (ស្រី ២ នាក់)។ ការបន្ធូរបន្ថយទោសនេះ ទណ្ឌិតចំនួន៤រូប ត្រួវបានសម្រេចចុះបញ្ជីមិនអាចទទួលបានការអនុគ្រោះទោស ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ ៦ ឆ្នាំ និង១០ឆ្នាំ។

លោក គឹម សន្តិភាព បញ្ជាក់ថា គណៈកម្មការថ្នាក់ជាតិ ពុំពិចារណាលើសំណើទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា៖ ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស។

បន្ថែមពីនេះ ចំពោះបទល្មើសរំលោភផ្លូវភេទក៏មិនត្រូវបានបន្ធូរបន្ធយទោសផងដែរ រួមមាន៖ ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក, ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង