ភ្នំពេញ៖ កម្ពុជារកឃើញមានករណីឆ្លងកូវីដ១៩ម្នាក់បន្ថែមជាករណីនាំចូល និងរកឃើញ០៤ករណីទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៧នាក់ (ស្រី១៦២នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៨០នាក់ (ស្រី៩៥នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨៧នាក់(ស្រី ៦៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៤៥១នាក់ (ស្រី ១៥២នាក់)។ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៦នាក់ (ស្រី១០នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ០០នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំនួន ០៣នាក់ (ស្រី០៣នាក់) មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ០៤នាក់ (ស្រី ០៤នាក់) មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ចំនួន ០០នាក់ (ស្រី ០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៦នាក់ (ស្រី០១នាក់)៕

