ភ្នំពេញ៖ កម្ពុជារកឃើញថា មិនមានអ្នកឆ្លងកូវីដ១៩បន្ថែមទេ ហើយមានករណីជាសះស្បើយម្នាក់ដែលជាស្រ្តីជនជាតិខ្មែរធ្វើការជាពលករនៅប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៦នាក់ (ស្រី១៦២នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៩នាក់ (ស្រី៩៥នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨៧នាក់(ស្រី ៦៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៤៤៤នាក់(ស្រី ១៤៧នាក់)។
ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ២២នាក់ (ស្រី១៥នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក បាត់ដំបង ចំនួន ០០នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ចំនួន ០៣នាក់ (ស្រី០៣នាក់) មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ចំនួន ១២នាក់ (ស្រី ១០នាក់) មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ចំនួន ០០នាក់ (ស្រី ០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៥នាក់ (ស្រី០១នាក់)៕

