Cctimesw1140xh150cm copy

កម្ពុជា-ចិន បង្កើតគម្រោង«ភូមិគំរូមិត្តភាពកម្ពុជា-ចិន»ដើម្បីកាត់បន្ថយភាពក្រីក្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ គម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន គឺបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ ក្រៅពីគម្រោងភូមិគំរូនេះ ចិនក៏បានប្រគល់អគារសិក្សា«ចំណងមិត្តភាពវិថីសូត្រសមុទ»ចំនួនពីរខ្នងជូនកម្ពុជាផងដែរ។

គម្រោងភូមិគំរូមិត្តភាពចិននិងកម្ពុជា ដែលរៀបចំដោយមូលនិធិរបស់ចិន គឺសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដែលមានទីតាំងក្នុងភូមិតានន ស្រុកបាទី ខេត្តតាកែវ ត្រង់ចំណុចគីឡូលេខ ៦០ ខាងត្បូងនៃរាជធានីភ្នំពេញ។

បន្ថែមពីនេះ គម្រោងនេះមានចំនួនទឹកប្រាក់សរុបជិត ១.៥ លានដុល្លារសហរដ្ឋអាមេរិក ដែលផ្តល់ជូនដោយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។

បើតាមមូលនិធិខាងលើបានឱ្យដឹងថា ការអនុវត្តគម្រោងខាងលើនេះក្នុងគោលបំណងជួយកសាងផ្លូវថ្នល់តាមទីជនបទជូនដល់ភូមិខាងលើ ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងភូមិ កែលម្អស្ថានភាពនៃវិស័យអប់រំនិងសុខាភិបាល និងអភិវឌ្ឍន៍គម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិមានដូចជា វិស័យចិញ្ចឹមសត្វ បង្កើតវគ្គបណ្ដុះបណ្ដាលបច្ចេកទេស កែលម្អបរិស្ថានសាធារណក្នុងភូមិជាដើម។

ចំណែក ឯអគារសិក្សាទាំងពីរខ្នងក៏ជាអំណោយរបស់មូលនិធិខាងលើផងដែរ រួមមានសាលាបឋមសិក្សាអង្គកំនប់ស្ថិតក្នុងស្រុកបាទី និងវិទ្យាល័យ សុខអាន ដូងខ្ពស់ស្ថិតក្នុងស្រុកបូរីជលសារ ដែលមានទឹកប្រាក់សរុបជាង ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អគារនិមួយៗមានចំនួន ២ ជាន់ ដែលមានថ្នាក់រៀនសរុប ១២ បន្ទប់ និងមានតុនិងកៅអី សម្ភារសម្រាប់បង្រៀន និងអំពូលភ្លើងអគ្គិនីគ្រប់គ្រាន់ ហើយអគារនិមួយៗអាចផ្ទុកសិស្សានុសិស្សជាង ៩៦០ រូបផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង