Yearendyearend1140x150

លេខទូរសព្ទជាង៥០០លាននៃអ្នកប្រើ Facebook កំពុងតែត្រូវបានដាក់លក់នៅក្នុងTelegram

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
(រូបភាពដោយ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti-Cyber Crime Department)

អន្តរជាតិ៖ លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក(Facebook)ប្រមាណ៥៣៣លានលេខ កំពុងត្រូវបានដាក់ចេញលក់នៅក្នុងកម្មវិធីតេលេក្រាម(Telegram)ដោយជនមិនស្គាល់អត្តសញ្ញាណ។ នេះបើយោងតាមផេកជាផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា(Anti-Cyber Crime Department) បានផ្សាយសេចក្ដីប្រកាសនេះ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ។

ការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងថា នាពេលថ្មីៗនេះថា មានជនអនាមិក បានដាក់លក់លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក ចំនួនប្រមាណ៥៣៣លានលេខ នៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយក កាលពីមុនឆ្នាំ២០១៩មកម្ល៉េះ។

ហេតុដូចនេះ ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរសព្ទ ប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក (Facebook ID) របស់អ្នកប្រើប្រាស់ ឬអាចទិញឈ្មោះហ្វេសប៊ុក ប្រសិនបើពួកគេដឹងពីលេខទូរសព្ទ ក្នុងតម្លៃ ២០ដុល្លារសម្រាប់លេខទូរសព្ទមួយ ឬឈ្មោះហ្វេសប៊ុកមួយ។ ជាងនេះទៅទៀត ពួកគេក៏មានតម្លៃលក់ដុំដោយលក់ក្នុងតម្លៃ ៥ពាន់ដុល្លារសម្រាប់ ១ម៉ឺនលេខទូរសព្ទ។

គួរបញ្ជាក់ផងដែរថា ភាពចន្លោះប្រហោងដែលអាចឱ្យក្រុមជនខិលខូចទាញយកទិន្នន័យទាំងនោះ បានកើតឡើងកាលពីមុនពេលក្រុមហ៊ុនហ្វេសប៊ុក ធ្វើការកែសម្រួលក្នុងខែសីហាឆ្នាំ២០១៩មកម្ល៉េះ។ ម្យ៉ាងវិញទៀត ទិន្នន័យភាគច្រើន គឺមកពីអ្នកប្រើប្រាស់នៅក្នុងប្រទេសធំៗរួមមាន សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលីជាដើម។

ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា(Anti-Cyber Crime Department)សូមសំណូមពរដល់អ្នកប្រើប្រាស់ទាំងឡាយ កុំមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ។ ប៉ុន្តែបើសិនអ្នកប្រើប្រាស់មួយចំនួន បានប្រើលេខទូរសព្ទរបស់ខ្លួនជាមួយនឹងកម្មវិធីហ្វេសប៊ុកមុនពេលដែលក្រុមហ៊ុនបានធ្វើការកែសម្រួល ពួកគេគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលបានទទួលសារពីអ្នកណាមួយ ព្រោះវាអាចគ្រាន់តែជាសារបោកបញ្ឆោតតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង