Yearendyearend1140x150

ក្រសួងណែនាំឱ្យកាត់បន្ថយចំនួនអ្នកអង្គុយញាំការនៅត្រឹមតែ៥នាក់ក្នុង១តុ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២៦ខែមករាឆ្នាំ២០២០នេះ បានដាក់វិធានការណែនាំឱ្យម្ចាស់កម្មវិធី ឬពិធីបុណ្យ ដោយរៀបចំកន្លែងរៀបចំអាហារកំណត់ចំនួនភ្ញៀវអង្គុយក្នុងមួយតុត្រឹមតែប្រាំនាក់តែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្ដីណែនាំពីក្រសួងបានឱ្យដឹងថា ការចាត់វិធានការនេះ ក្នុងគោលបំណងពង្រឹងសណ្ដាប់ធ្នាប់សង្គមជាតិទាំងមូល ដើម្បីបង្ការការរីករាលដាលនៃវីរុសកូវីដ១៩ ដោយកំណត់ឱ្យដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពរបស់ប្រជាជនក្នុងសហគមន៍ទាំងមូល។

ក្នុងសេចក្តីណែនាំបានគូសបញ្ជាក់ថា ជាធម្មតាមុនកូវីដ ភាគច្រើន នៅក្នុងកម្មវិធី ឬពិធីបុណ្យផ្សេងៗ ធ្លាប់តែត្រូវបានរៀបចំតុឱ្យភ្ញៀវ អង្គុយ១០នាក់ក្នុងមួយតុ។ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ ឬចូលរួមកម្មវិធីផ្សេងៗនៅតាមតំបន់នានា គួរតែចូលរួមគោរពតាមគោលកាណ៍ដែលបានចេញទៅប្រកបដោយប្រសិទ្ធភាព ដោយរៀបចំតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹមតែ ០៥នាក់ក្នុងមួយតុ ។

ជាមួយគ្នានេះដែរ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធីអាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

គួររំលឹកផងដែរថា ក្រៅពីវិធានការណែនាំពីការរៀបចំចំនួនភ្ញៀវ ក្រសួងសុខាភិបាលកម្ពុជា ក៏មានការណែនាំឱ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាលដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែតវាស់កំដៅដោយដៃ ដាក់អាល់កុល ឬដែលលាងដៃ នៅគ្រប់ច្រកចូលកន្លែងធ្វើការ ច្រកចូលបន្ទប់ទឹក និងដាក់អាល់កុល ឬជែលលាងដៃនៅទីតាំងការងារផ្ទាល់ខ្លួន ដោយតម្រូវឱ្យលាងដៃឱ្យបានញឹកញាប់ បន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពីចូលបន្ទប់ទឹក ឬមុនពេលបរិភោគអាហារ។

ចំណែកឯការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នជាដើម។ ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក-កណ្ដាស់នៅគ្រប់ច្រកចូល និងទីតាំងផ្សេងៗទៀតដែលអាចមើលឃើញទាំងអស់គ្នាបាន។ សម្រាប់ការរៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានតិច ១.៥ ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់៕

ក្រសួងសុខាភិបាលកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង