Khmer suport khmer cc time

បណ្ឌិត លី ឆេង ជំរុញឱ្យយុវជនប្រឹងរៀនជំនាញខ្លួនពេញចិត្តនិងអាចដណ្តើមទីផ្សារការងារជាមួយយុវជនទាំងក្នុងតំបន់និងពិភពលោក

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប 

ភ្នំពេញ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានលើកទឹកចិត្តដល់យុវជនខ្មែរ ជាពិសេសសិស្សជ័យលាភី ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សា រៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្តសម្រាប់ធ្វើជា អាជីពខ្លួនឯងទៅថ្ងៃអនាគត និងអាចប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាននិងពិភព លោក ដើម្បីដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសាលា ប៊ែលធី អន្តរជាតិ នៅថ្ងៃទី ២៨ វិច្ឆិកានេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២១ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សរុបចំនួន ២,៦៤៧នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំង ទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។

បណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំយក ចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនាពេលនេះ។ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែល បានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរពវិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។

បណ្ឌិត លី ឆេង បានលើកទឹកចិត្តដល់សិស្សជ័យលាភីទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សា រៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្តសម្រាប់ធ្វើជា អាជីពខ្លួនឯងទៅថ្ងៃអនាគត និងអាចប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាននិងពិភព លោក ដើម្បីដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។

បណ្ឌិត លី ឆេង បាន ជម្រាបជូនផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះកិច្ចព្រមព្រៀងជាមួយ សាកលវិទ្យាល័យ MONASH (ម៉ូណាស់) ដ៏ល្បីមកពីប្រទេសអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) ចូលរៀនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខនេះ ដោយទទួលនិស្សិតជាតិ-អន្តរជាតិពីគ្រប់មជ្ឈដ្ឋានមកសិក្សាផ្ទាល់នៅ ស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥)។ និស្សិតសិក្សារយៈពេល ១ឆ្នាំនៅ MONASH – BELTEI IU Cambodia និងបន្តសិក្សា៣ឆ្នាំ នៅសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី៕


Khcct banner

អត្ថបទទាក់ទង