Khmer suport khmer cc time

ឱកាសសម្រាប់យុវជន «ពង្រឹងជំនាញកុំព្យូទ័ររយៈពេល ៣ខែ ដោយឥតគិតថ្លៃ» ជាមួយ CYN

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ សមាគមបណ្តាញយុវជនកម្ពជា (CYN) បានប្រកាសផ្តល់ជូនអាហារូបករណ៍ថ្នាក់កុំព្យូទ័រដល់យុវជន រយៈពេលបីខែ ដែលស្មើនឹង ៦០ម៉ោង ដើម្បីឱ្យយុវជនអាចសិក្សា និងពង្រឹងលើជំនាញដូចជា មូលដ្ឋានគ្រឹះនៃការ Typing ភាសាខ្មែរ និងអង់គ្លេស Microsoft Word, Microsoft Excel, Microsoft PowerPoint និង Canva, និងការប្រើប្រាស់មុខងារផ្សេងៗរបស់ Google។

យោងតាមគេហទំព័រផ្លូវការរបស់ CYN ក្រៅពីជំនាញកុំព្យូទ័រ យុវជនក៏អាចពង្រឹងបន្ថែមលើជំនាញទន់ដូចជា ការទំនាក់ទំនង ការធ្វើការងារជាក្រុម បង្កើតបណ្តាញទំនាក់ទំនង ព្រមទាំងមានឱកាសចូលរួមសកម្មភាពភិវឌ្ឍជំនាញយុវជនផងដែរ។ ចំពោះ យុវជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៦។ យុវជនក៏អាចស្វែងយល់បន្ថែម អំពីពីព័ត៌មានលម្អិតនៃវគ្គសិក្សាតាមរយៈ តំណភ្ជាប់ នេះផងដែរ។


គួរបញ្ជាក់ថា វគ្គសិក្សានេះនឹងចាប់ផ្តើម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៧ នៅការិយាល័យ CYN ផ្ទះលេខ ៣៥ ផ្លូវលេខ ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ទូរស័ព្ទលេខ 012 858 652 / 096 384 5229៕

Khcct banner

អត្ថបទទាក់ទង