Khmer suport khmer cc time

អតីតអភិបាលតំបន់ក្វាងស៊ីរបស់ចិន ត្រូវកាត់ទោសប្រហារជីវិត ពាក់ព័ន្ធអំពើពុករលួយ ទទួលសំណូកជាង៥៨៧លានយ័ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ អតីតអភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោក ឡាន ធានលី (Lan Tianli) នៅថ្ងៃទី២៧ ខែវិច្ឆិកា ត្រូវបាន តុលាការក្រុងឆាងតឺ ខេត្តហ៊ូណាន ប្រទេសចិន សម្រេចកាត់ទោសប្រហារជីវិត ពាក់ព័ន្ធអំពើពុករលួយ ទទួលសំណូកជាង ៥៨៧ លានយ័ន ស្នើជាង ៨៨លានដុល្លារអាម៉េរិក។ក្រៅពីនេះ លោកត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិត ហើយទ្រព្យសម្បត្តិរបស់លោកទាំងអស់ត្រូវរឹបអូស។

យោងតាមសេចក្តីប្រកាសពីតុលាការចិន បានរកឃើញថា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥ លោក ឡាន ធានលី (Lan Tianli) បានប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួន ដើម្បីជួយក្រុមហ៊ុន និងបុគ្គលមួយចំនួន ក្នុងការធ្វើអាជីវកម្ម ការទទួលបានគម្រោង និងការតែងតាំងមន្ត្រី ជាថ្នូរនឹងការទទួលសំណូកសរុបជាង ៥៨៧ លានយ័ន។បទល្មើសនេះ តុលាការចិនយល់ថា បានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រដ្ឋ និងប្រជាជន។

តែយ៉ាងណាលោក ឡាន ធានលី (Lan Tianli) បានចូលរួមសារភាពកំហុសនៅចំពោះមុខតុលាការ និងបានសហការជាមួយអាជ្ញាធរ រៀបចំប្រគល់ទ្រព្យសម្បត្តិទាំងអំបាលម៉ានដែលបានមកពីអំពើខុសច្បាប់ជូនរដ្ឋវិញ។ដូច្នេះតុលាការបានសម្រួស ដោយសម្រេចមិនអនុវត្តទោសប្រហារជីវិតលើលោកភ្លាមៗ៕

Khcct banner

អត្ថបទទាក់ទង