Khmer suport khmer cc time

អាម៉េរិក បញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាម៉េរិកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការគាំទ្រការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់កម្ពុជា តាមរយៈការផ្តល់ជំនួយថវិកាជាង ៦ លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០៤មក ដើម្បីចូលរួមការពារ និងថែរក្សាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោក Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអញ្ជើញទស្សនារមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីការគោរពរួមគ្នារវាងប្រទេសទាំងពីរចំពោះអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌ ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក។

បើតាមព័ត៌មានដែលបានផ្សព្វផ្សាយ ជំនួយថវិកាជាង ៦ លានដុល្លារអាម៉េរិកនេះ ភាគច្រើនត្រូវបានផ្តល់តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ ក្នុងគោលបំណងគាំទ្រដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

អាម៉េរិកក៏បានបង្ហាញមោទនភាពចំពោះការចូលរួមជាមួយកម្ពុជាក្នុងការថែរក្សាប្រវត្តិសាស្ត្រ និងមរតកវប្បធម៌ជាតិ តាមរយៈការវិនិយោគ និងគាំទ្រការជួសជុល ព្រមទាំងអភិរក្សទីតាំងប្រវត្តិសាស្ត្រនានានៅទូទាំងប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕


Khcct banner

អត្ថបទទាក់ទង