Khmer suport khmer cc time

សហភាពអឺរ៉ុប កោតសរសើរកម្ពុជាចំពោះភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្តែងការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយជោគជ័យ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការកោតសរសើរនេះធ្វើឡើងដោយផ្អែកលើការរៀបចំកិច្ចប្រជុំយ៉ាងល្អ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការរៀបចំសន្តិសុខប្រកបដោយស្តង់ដារខ្ពស់សម្រាប់គណៈប្រតិភូជាន់ខ្ពស់មកពីបណ្តារដ្ឋ និងរដ្ឋាភិបាលសមាជិកដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ។

ក្នុងចំណោមប្រទេសចូលរួមទាំងនោះ មានរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន១៨ប្រទេស រួមមាន អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប សាធារណរដ្ឋឆែក អេស្តូនី បារាំង ក្រិក ហុងគ្រី អៀរឡង់ ឡាតវី លីទុយអានី លុចសំបួ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងស្លូវេនី។

ជាមួយគ្នានេះ ការដាក់តាំងបង្ហាញពន្លាជាតិ និងពន្លាដៃគូនានា នៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» ដែលមានទីតាំងនៅសួនច្បារវត្តបទុមវតី ក៏បានក្លាយជាចំណុចទាក់ទាញ និងជាផ្នែកដ៏លេចធ្លោមួយនៃកិច្ចប្រជុំកំពូលនេះផងដែរ៕


Khcct banner

អត្ថបទទាក់ទង