អាជីវកម្មនីមួយៗមានតម្រូវការទីតាំងការងារខុសៗគ្នា។ មិនថាលោកអ្នកកំពុងស្វែងរកការិយាល័យធំទូលាយ ការិយាល័យ SOHO ឯកជន ឬការិយាល័យដែលអាចចូលប្រើប្រាស់បានភ្លាមៗនោះទេ The Fortune Tower ផ្តល់ជូនដំណោះស្រាយការិយាល័យចំនួន ៣ ប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មក្នុងគ្រប់ដំណាក់កាលនៃការរីកចម្រើន។
The Fortune Tower ជាគម្រោងអភិវឌ្ឍដោយក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងអូឡាំព្យា (Olympia City) ដោយផ្តល់ជូននូវជម្រើសការិយាល័យដូចខាងក្រោម៖
១. ការិយាល័យធំទូលាយ (Spacious Office)
ស័ក្តិសមសម្រាប់ក្រុមហ៊ុនអន្តរជាតិ សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងក្រុមហ៊ុនដែលត្រូវការទំហំការិយាល័យធំទូលាយ។ អាចរៀបចំ និងបែងចែកទីតាំងការងារបានយ៉ាងបត់បែន ទៅតាមចំនួនបុគ្គលិក និងតម្រូវការប្រតិបត្តិការអាជីវកម្ម។
២. ការិយាល័យ SOHO ឯកជន (Private SOHO Office)
មានទំហំចាប់ពី 45 ម៉ែត្រការ៉េ ឡើងទៅ ស័ក្តិសមសម្រាប់សហគ្រិន ម្ចាស់អាជីវកម្ម និងក្រុមការងារខ្នាតតូច។ ការិយាល័យប្រភេទនេះរួមបញ្ចូលទាំងកន្លែងស្នាក់នៅ និងកន្លែងធ្វើការក្នុងទីតាំងតែមួយ ព្រមទាំងមានបន្ទប់ទឹកឯកជន និង ផ្ទះបាយ (Pantry) ផ្តល់នូវភាពឯកជន និងភាពងាយស្រួល។
៣. ការិយាល័យបំពាក់សម្ភាររួចជាស្រេច (Fully Furnished Office)
ជាជម្រើសដ៏ងាយស្រួលសម្រាប់អាជីវកម្មថ្មី និងក្រុមហ៊ុនខ្នាតតូច ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភារចាំបាច់រួចជាស្រេច ជួយកាត់បន្ថយចំណាយលើការរៀបចំដំបូង និងធ្វើឱ្យការផ្លាស់ចូលប្រើប្រាស់ការិយាល័យកាន់តែរលូន និងឆាប់រហ័ស។
ក្រៅពីជម្រើសការិយាល័យដែលមានភាពបត់បែន The Fortune Tower ក៏ផ្តល់ជូននូវសម្ភារៈ និងសេវាកម្មគាំទ្រអាជីវកម្ម រួមមាន ជណ្តើរយន្តសម្រាប់ភ្ញៀវចំនួន ៩ គ្រឿង ជណ្តើរយន្តសម្រាប់សេវាកម្មចំនួន ១ គ្រឿង ចំណតរថយន្តក្រោមដីចំនួន ២ ជាន់ (B1 និង B2) សេវាសន្តិសុខ ២៤ ម៉ោង និងសេវាគ្រប់គ្រងអគារប្រកបដោយវិជ្ជាជីវៈ។
លើសពីនេះ អ្នកជួល និងអ្នកកាន់កាតសិទ្ធិពិសេស (Privilege Card) ដែលមានសិទ្ធិទទួលបាន ក៏អាចប្រើប្រាស់សម្ភារៈរួមរបស់អគារ រួមមាន អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទឹម និងសូណា។
ដោយមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅក្នុង ទីក្រុងអូឡាំព្យា (Olympia City) ចំកណ្តាលរាជធានីភ្នំពេញ អគារផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន សេវាថែទាំសុខភាព និងសេវាកម្មចាំបាច់ផ្សេងៗទៀត។
មិនថាលោកអ្នកកំពុងរៀបចំបង្កើតអាជីវកម្មថ្មី ពង្រីកក្រុមការងារ ឬកំពុងស្វែងរកការិយាល័យដែលអាចចូលប្រើប្រាស់បានភ្លាមៗនោះទេ The Fortune Tower មានជម្រើសការិយាល័យសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែមអំពីការិយាល័យដែលមានសម្រាប់ជួល ឬដើម្បីណាត់ជួបចុះទស្សនាអគារផ្ទាល់ សូមទាក់ទងក្រុមការងារជួលការិយាល័យ (Leasing Team) របស់ The Fortune Tower តាមរយៈ៖
ទូរស័ព្ទ៖ 086 909 708 / 077 667 123
អ៊ីមែល៖ [email protected]
The Fortune Tower Offers Three Office Solutions to Meet Your Business Needs
Every business has different workspace needs. Whether you are looking for a spacious office, a private SOHO unit, or a ready-to-use workspace, The Fortune Tower offers three office solutions to support businesses at every stage of growth.
Developed by Overseas Cambodian Investment Corporation (OCIC) within Olympia City, The Fortune Tower provides:
1. Spacious Office
Ideal for International, SMEs and established companies requiring larger workspaces, with flexible layouts to accommodate teams and business operations.
2. Private SOHO Office
Starting from 45 m², these private units are ideal for entrepreneurs and small teams, combining living and working spaces with a private bathroom and pantry.
3. Fully Furnished Office
A convenient option for startups and small businesses, featuring essential furniture and furnishings to minimise setup costs and allow for a smoother move-in.
Beyond flexible office options, The Fortune Tower offers business-friendly facilities, including 9 passenger elevators, 1 service elevator, 2 levels of underground parking (B1 & B2), 24-hour security, and professional property management.
Tenants and eligible Privilege Card holders can also enjoy shared amenities, including a swimming pool, fitness centre, steam room, and sauna.
Strategically located within Olympia City, central Phnom Penh, the building provides convenient access to shopping centres, hotels, restaurants, healthcare services, and other essential amenities.
Whether you are establishing a new business, expanding your team, or seeking a convenient ready-to-use workspace, The Fortune Tower has an office solution to match your needs.
For available office spaces or to arrange a site visit, please contact The Fortune Tower Leasing Team.
Phone: 086 909 708 / 077 667 123
Email: [email protected]
Wechat: