Khmer suport khmer cc time

ឯកអគ្គរដ្ឋទូតឆែក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បង្កើតវីដេអូផ្សព្វផ្សាយ«អំបុកខ្មែរមួយមុខ ច្នៃបានរសជាតិបែបអឺរ៉ុបដល់ទៅបី»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឆែក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានរួមគ្នាបង្កើតវីដេអូផ្សព្វផ្សាយអំពីអំបុកខ្មែរមួយមុខ ច្នៃបានរសជាតិបែបអឺរ៉ុបដល់ទៅបី តាមរយៈការលាយផ្សុំអំបុក ជាមួយគ្រឿងផ្សុំតាមប្រទេសនីមួយ ចេញជារសជាតិថ្មីប្លែកបែបអឺរ៉ុប ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងឈានមកដល់នាពេលឆាប់ៗនេះ។

លោកស្រី Markéta Kolc Hájková ឯកអគ្គរដ្ឋទូតឆែក និងលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ រួមជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានរួមគ្នាបង្កើតវីដេអូផ្សព្វផ្សាយអំពីអំបុកខ្មែរ។ ក្នុងវីដេអូ ឯកអគ្គរដ្ឋទូតទាំងបីបានបង្ហាញពីការលីងអំបុកបែបខ្មែរ ជាមួយការភ្លក់ជាមួយសាច់ដូងខ្ចីខ្មែរ។

លោកស្រី Markéta Kolc Hájková បានកែច្នៃអំបុកខ្មែរ ជាមួយដំណាប់ស្រ្តបឺរី ខណៈលោកស្រី Silke Röfer បានកែច្នៃអំបុកស្រួយរបស់ខ្មែរ ជាមួយសាច់ក្រកដ៏ល្បីរបស់អាល្លឺម៉ង់។ ចំណែកលោក Igor Driesmans បានយកអំបុកខ្មែរលាយជាមួយសូកូឡារបស់បែលហ្ស៊ិក។

វីដេអូនេះ បានបង្ហាញពីការរួមបញ្ចូលគ្នានៃផលិតផលខ្មែរ ជាមួយផលិតផលល្បីនៃប្រទេសក្នុងតំបន់អឺរ៉ុប ដែលជាការផ្សព្វផ្សាយមួយអំពីអំបុកខ្មែរ ខណៈពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងឈានមកដល់ចាប់ពីថ្ងៃទី២៣-២៥ វិច្ឆិកា ២០២៦៕


Khcct banner

អត្ថបទទាក់ទង