សាលាអន្តរជាតិ អូស្ត្រាលី ភ្នំពេញ (AISPP) មានមោទនភាពធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ការប្រកួតគណិតវិទ្យាអន្តរជាតិ ភ្នំពេញ កម្រិតមធ្យមសិក្សា (Phnom Penh Intermediate Math Competition - PPIMC) ឆ្នាំ២០២៦ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយមានការចូលរួមពីសិស្សានុសិស្សពូកែគណិតវិទ្យា ជាង ៩០ នាក់ មកពីសាលាអន្តរជាតិជាង២០ ទូទាំងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិស្សានុសិស្សក្នុងការប្រកួតប្រជែងសមត្ថភាពគណិតវិទ្យា និងផ្លាស់ប្តូរចំណេះដឹងផ្នែកបញ្ញា។
តាមរយៈការប្រកួតប្រជែងជាលក្ខណៈបុគ្គល និងជាក្រុម សិស្សានុសិស្សបានបង្ហាញពីសមត្ថភាពដ៏លេចធ្លោក្នុងការដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងស្មារតីសហការ ព្រមទាំងបានបង្កើតទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ជាមួយយុវគណិតវិទូដទៃទៀត។
សូមអបអរសាទរដល់ជ័យលាភី និងបេក្ខជនចូលរួមទាំងអស់ ចំពោះការខិតខំប្រឹងប្រែង ភាពស្វាហាប់ និងសមិទ្ធផលដ៏ឆ្នើមរបស់ពួកគាត់។
សាលាអន្តរជាតិ អូស្ត្រាលី ភ្នំពេញ (AISPP) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាអន្តរជាតិទាំង២០ ដែលបានចូលរួម លោកគ្រូ អ្នកគ្រូ និងគណៈកម្មការរៀបចំទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយភាពជោគជ័យ។
សូមចូលរួមជាមួយបណ្តាញ Telegram ផ្លូវការរបស់ AISPP តាមរយៈតំណភ្ជាប់ខាងក្រោម៖
សម្រាប់ព័ត៌មាន និងការសាកសួរអំពីការចុះឈ្មោះចូលរៀន៖
លេខទូរស័ព្ទ៖ 011 888 301 / 016 273 888
#AISPP #PPIMC