Khmer suport khmer cc time

យុវជនកម្ពុជា ៣រូប គ្រងតំណែងជើងឯកពិភពលោក ក្នុងការប្រកួតជជែកដេញដោល នៅហ្វីលីពីន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ហ្វីលីពីន៖ យុវជនកម្ពុជាចំនួន ៣រូប រួមមាន លោក ស៊ាង ធានសឹង្ហ, កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ និង កញ្ញា ស្លេះ រ៉យ្យ៉ាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងការលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ដោយដណ្ដើមបានជ័យលាភីជើងឯកពិភពលោក ក្នុងការប្រកួតជជែកដេញដោល JCI World Debate Championship 2026 នៅក្នុងមហាសន្និបាតពិភពលោក JCI World Congress 2026 ដែលរៀបចំឡើងនៅប្រទេសហ្វីលីពីន។

មុននឹងគ្រងជ័យលាភីជើងឯកលំដាប់ពិភពលោកនេះ យុវជនក្រុមនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងរួចមកហើយ ដោយសារពួកគេបានយកឈ្នះលើក្រុមយុវជនថៃ ហើយបន្ទាប់មកទៀតបានគ្រងជ័យលាភីលេខ១ នៅកម្រិតអាស៊ីប៉ាស៊ីហ្វិកជាលើកដំបូង ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ មុននឹងបន្តតំណាងឱ្យកម្ពុជាទៅប្រកួតនៅលំដាប់ពិភពលោកនៅប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកានេះ។

ទម្រាំបានជ័យជម្នះលំដាប់ពិភពលោកនេះ យុវជនទាំង៣រូប ឆ្លងកាត់៣ ដំណាក់កាលធំៗ នៅក្នុង​មហាសន្និបាតពិភពលោក គឺ វគ្គជម្រុះដំបូង៖ កម្ពុជា យកឈ្នះ ហ្សាម៉ាអ៊ីក , វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖ កម្ពុជា យកឈ្នះ ឥណ្ឌា ហើយវគ្គផ្តាច់ព្រ័ត្រ៖ កម្ពុជា យកឈ្នះ រ៉ូម៉ានី ក្រោមប្រធានបទ «This House believes that youth quotas in national parliaments deliver superficial representation rather than genuine influence»៕

Khcct banner

អត្ថបទទាក់ទង