Khmer suport khmer cc time

Somerset Diamond Bay Garden Phnom Penh បើកដំណើរការជាផ្លូវការ នាំយកបទពិសោធន៍រស់នៅប្រណីត និងសេវាកម្មស្តង់ដារអន្តរជាតិមកកាន់តំបន់កោះពេជ្រ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គម្រោងលំនៅឋានមានសេវាកម្មលំដាប់អន្តរជាតិ Somerset Diamond Bay Garden Phnom Penh បានប្រារព្ធពិធីបើកដំណើរការជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនាំមកនូវ ជម្រើសស្នាក់នៅថ្មីមួយទៀត ដែលរួមបញ្ចូលភាពប្រណីត ផាសុកភាព និងសេវាកម្មបដិសណ្ឋារកិច្ចតាមស្តង់ដារអន្តរជាតិ ជូនដល់ភ្ញៀវទេសចរ អ្នកធ្វើដំណើរធុរកិច្ច និងអ្នកដែលកំពុងស្វែងរកលំនៅឋាននៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ។

Somerset Diamond Bay Phnom Penh ដែលជាលំនៅឋានមានសេវាកម្មស្នាក់នៅតាមបែបសណ្ឋាគារ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន The Ascott Limited បានប្រារព្ធពិធីបើកដំណើរការជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនាំមកនូវបទពិសោធន៍ស្នាក់នៅបែបថ្មីនៅលើកោះពេជ្រ រាជធានីភ្នំពេញ ដែលរួមបញ្ចូលផាសុកភាពនៃការរស់នៅ និងសេវាកម្មបដិសណ្ឋារកិច្ចតាមស្តង់ដារអន្តរជាតិ សម្រាប់ភ្ញៀវទេសចរ អ្នកធ្វើដំណើរធុរកិច្ច និងអ្នកដែលស្វែងរកការស្នាក់នៅប្រកបដោយភាពងាយស្រួល និងផាសុកភាព។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Haslam Preeston ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន The Ascott Limited លោក David Cummings អគ្គនាយកគ្រប់គ្រងប្រចាំតំបន់ឥណ្ឌូចិននៃក្រុមហ៊ុន Ascott ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន OCIC ព្រមទាំងមន្ត្រីរាជការ អ្នកការទូត តំណាងវិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

Somerset Diamond Bay Garden Phnom Penh គឺជាលទ្ធផលនៃកិច្ចសហការរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន The Ascott Limited ដែលជាក្រុមហ៊ុនអន្តរជាតិមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានជំនាញក្នុងការគ្រប់គ្រងសណ្ឋាគារ និងលំនៅឋានមានសេវាកម្មនៅតាមបណ្តាប្រទេសនានា។ ចំណែក OCIC ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ដ៏សំខាន់មួយនៅកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន The Ascott Limited និង OCIC គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកក្នុងការវិនិយោគ និងអភិវឌ្ឍគម្រោងនេះរហូតដល់សម្រេចបានជាសមិទ្ធផលដ៏សំខាន់មួយ។ឯកឧត្តមបានចាត់ទុកការបើកដំណើរការនេះថា ជាសក្ខីភាពមួយបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះសក្តានុពល និងឱកាសរីកចម្រើនរបស់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។

ឯកឧត្តមបានបន្ថែមថា គម្រោងនេះក៏នឹងចូលរួមលើកកម្ពស់ភាពទាក់ទាញរបស់រាជធានីភ្នំពេញ ក្នុងនាមជាគោលដៅទេសចរណ៍ធុរកិច្ច និងទេសចរណ៍កម្សាន្ត ព្រមទាំងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជាទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

ចំណែកឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា ក្នុងនាមជាតំណាងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ឧកញ៉ាវេជ្ជបណ្ឌិតលឹម លីណា មានកិត្តិយសដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។ ឧកញ៉ាវេជ្ជបណ្ឌិតបានលើកឡើងថា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃពិសេសមួយ ព្រោះក្រុមហ៊ុនបានប្រារព្ធពិធីអបអរសាទរដ៏សំខាន់ចំនួនពីរក្នុងពេលតែមួយ។ ពោលគឺ ការបើកដំណើរការជាផ្លូវការរបស់ Somerset Diamond Bay Garden Phnom Penh និងខួបលើកទី៣៥ នៃការបង្កើតធនាគារ កាណាឌីយ៉ា ម.ក.។

ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា បានបន្ថែមថា Somerset Diamond Bay Garden Phnom Penh មិនត្រឹមតែជាកិច្ចសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន The Ascott Limited ប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហការយ៉ាងរឹងមាំ និងជាចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងសិង្ហបុរី។

ជាមួយនឹងការបើកដំណើរការជាផ្លូវការនេះ អតិថិជនដែលចាប់អារម្មណ៍លើការវិនិយោគក្នុងខុនដូ Diamond Bay Garden ក៏មានឱកាសទទួលបានចំណូលពីការជួលត្រឡប់ (Guaranteed Rental Return – GRR) ក្នុងអត្រាជាមធ្យមរហូតដល់ ៦% ក្នុងមួយឆ្នាំ។

ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គដ៏ស្រស់ស្អាត លើកោះពេជ្រ Diamond Bay Garden ផ្តល់ជូននូវបទពិសោធន៍រស់នៅបែបមាត់ទន្លេដោយរួមបញ្ចូលការរចនាលំនៅឋានបែបទំនើបជាមួយទិដ្ឋភាពទន្លេ នឹងទីក្រុងដ៏ស្រស់ត្រកាល។ទីតាំងនេះក៏អនុញ្ញាតឱ្យអ្នករស់នៅទទួលបានភាពងាយស្រួលក្នុងការតភ្ជាប់ទៅកាន់តំបន់ពាណិជ្ជកម្ម និងសេវាកម្មសំខាន់ៗនៅរាជធានីភ្នំពេញផងដែរ។លើសពីនេះ Diamond Bay Garden ក៏ទទួលបានពានរង្វាន់ «គម្រោងអភិវឌ្ឍន៍មាត់ទន្លេលេចធ្លោប្រចាំឆ្នាំ» (Riverfront Development of the Year) ពីកម្មវិធី Realestate.com Awards ថ្មីៗនេះ ផងដែរ។

ការបើកដំណើរការរបស់ Somerset Diamond Bay Garden Phnom Penh មិនត្រឹមតែបន្ថែមជម្រើសលំនៅឋានមានសេវាកម្មលំដាប់អន្តរជាតិនៅលើកោះពេជ្រប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវបទពិសោធន៍នៃការរស់នៅថ្មីមួយ ដែលផ្តោតលើភាពងាយស្រួល សោភ័ណភាព និងគុណភាពជីវិត ស្របតាមតម្រូវការរបស់អ្នករស់នៅក្នុងទីក្រុងទំនើប៕


Khcct banner

អត្ថបទទាក់ទង