Khmer suport khmer cc time

យុទ្ធនាការផ្តល់ថ្នាំបង្ការ«ជំងឺមហារីកមាត់ស្បូន»វគ្គទី១ នឹងផ្តល់ជូនដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី២០ វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ យូនីសេហ្វ

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងយូនីសេហ្វ ព្រមទាំងដៃគូអភិវឌ្ឍនានា នាថ្ងៃទី១០ បានបើកដំណើរការយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ផ្តល់ជូនដោយឥតគិតថ្លៃដល់ក្មេងស្រីគ្រប់រូប ដែលមានអាយុពី ៩ ដល់អាយុ១៤ឆ្នាំ ដោយវគ្គទី១ ចាប់ផ្តើមពីថ្ងៃទី១០ ខែ វិច្ឆិកា ដល់ ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៦។

បើតាមយូនីសេហ្វ យុទ្ធនាការនេះនឹងត្រូវអនុវត្តវគ្គទី១ចាប់ ពីថ្ងៃទី១០ ខែ វិច្ឆិកា ដល់ ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៦ និងវគ្គទី២ ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ១៨ ឆ្នាំ ២០២៦។ យុទ្ធនាការនេះមានថវិកាគាំទ្រជាង ៣លានដុល្លារអាម៉េរិកតាមរយៈ អង្គការសម្ព័ន្ធសកលសម្រាប់ថ្នាំបង្ការ និងការផ្ដល់ថ្នាំបង្ការ (Gavi, Vaccine Alliance) ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក (WHO) យូនីសេហ្វ (UNICEF) និងអង្គការ CHAI (Clinton Health Access Initiative)។

គួរបញ្ជាក់ថា យុទ្ធនាការដែលផ្តល់ជូនតាមរយៈ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ National Immunization Program ដែលគាំទ្រដោយយូនីសេហ្វនេះ មានគោលបំណងពង្រីកការការពារពីជំងឺមហារីកមាត់ស្បូនសម្រាប់ក្មេងស្រីវ័យជំទង់ជាង ៧០០.០០០នាក់ ដោយផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃដល់ក្មេងស្រីគ្រប់រូប ដែលមានអាយុពី ៩ ដល់អាយុ១៤ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង