Khmer suport khmer cc time

«ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជា» បង្ហាញសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក នឹងចេញផ្សាយឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំនូវ «ទស្សនាវដ្តីទេសចរណ៍ជាតិកម្ពុជា» ដែលជាវេទិកាជាតិផ្លូវការសម្រាប់តភ្ជាប់ ព្រះរាជាណាចក្រអច្ឆរិយទៅកាន់ពិភពលោក តាមរយៈការរៀបចំមាតិកាជានិទានកថាពុំធ្លាប់មានពីមុនមក រូបថតធម្មជាតិ និងការរចនាប្រកបដោយវិជ្ជាជីវៈ និងស្តង់ដាអន្តរជាតិដោយរក្សាអត្តសញ្ញាណជាតិ។

ទស្សនាវដ្តីនេះ មានចក្ខុវិស័យលើកកម្ពស់កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេមួយនៅក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាដល់ពិភពលោក។ បន្ថែមពីនេះ បេសកកម្មរបស់ទស្សនាវដ្តី គឺបង្ហាញកម្ពុជាឱ្យលើសពីអង្គរ តាមរយៈរឿងរ៉ាវពិតប្រាកដ ព្រមទាំងលើកតម្កើង មរតកដ៏ល្អល្អេះ ភាពស្រស់ស្អាតនៃធម្មជាតិ វប្បធម៌រស់រវើក ម្ហូបអាហារដ៏ឆ្ងាញ់ពិសា សហគមន៍ដ៏សុខដុមរមនា និងបទពិសោធន៍ជាក់ស្តែង និងការអភិវឌ្ឍទេសចរណ៍បៃតង ចីវភាព និងបរិយាប័ន្ន។

អ្វីដែលពិសេស ទស្សនាវដ្តី នឹងដើរតួជាអ្នកការទូតផ្សព្វផ្សាយដល់ពិភពលោកនូវអត្តសញ្ញាណកម្ពុជា បដិសញ្ឋារកិច្ចដ៏កក់ក្តៅល្បីល្បាញថា «ស្នាមញញឹមរបស់កម្ពុជា» គោលដៅទេសចរណ៍ដែលប្រៀបដូចជាគ្រាប់ពេជ្រ តាមរយៈការនិទានរឿង (Storytelling) ដ៏ទាក់ទាញ និងជាពណ៌នាវិធីរៀបរាប់ឱ្យអ្នកអានឃើញច្បាស់នឹងភ្នែកនូវទេសភាពដ៏ស្រស់ស្អាត អន្ទងចិត្តអ្នកអានឱ្យស្វែងយល់ពីកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព ការស្វាគមន៍ដ៏កក់ក្តៅ និងការស្នាក់នៅបានយូរជាងមុន ព្រមទាំងលើកកម្ពស់ទេសចរណ៍សហគមន៍ និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ ដើម្បីចូលរួមការពារមរតកវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង