Khmer suport khmer cc time

ក្រុមហ៊ុន OCIC និងក្រសួងរៀបចំដែនដី បើកការប្រកួតស្នាដៃរៀបចំ«ឧទ្យានកោះនរា» ដើម្បីលើកកម្ពស់ស្ថាបត្យកម្មខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយនៅកម្ពុជា បានផ្តួចផ្តើមគំនិត និងសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម និងការរចនាតាមតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ជាពិសេសគម្រោងរចនាឧទ្យាននៅកោះនរា។

ការប្រកួតប្រជែងនេះ មានគោលបំណងបើកឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកជំនាញខ្មែរបញ្ចេញគំនិតច្នៃប្រឌិត និងចូលរួមផ្តល់ធាតុចូលក្នុងការរៀបចំតំបន់អភិវឌ្ឍន៍ ព្រមទាំងជំរុញការលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្ម និងការរៀបចំទីក្រុងនៅកម្ពុជា។

ជាក់ស្តែង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមហ៊ុន OCIC បានរៀបចំពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ស្នាដៃជ័យលាភី ក្នុងការប្រកួតប្រជែងរចនាឧទ្យានកោះនរា ក្រោមប្រធានបទ «បេះដូងរាជធានី» ដែលជាផ្នែកមួយនៃការជំរុញគំនិតច្នៃប្រឌិត និងការចូលរួមរបស់ធនធានស្ថាបត្យករខ្មែរក្នុងការអភិវឌ្ឍទីក្រុង៕


Khcct banner

អត្ថបទទាក់ទង