Khmer suport khmer cc time

ស្រះខាងជើងនៃប្រាសាទអង្គរវត្ត ត្រូវបានបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញ ក្រោយពីការជួសជុលរួចរាល់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្រះខាងជើងនៃប្រាសាទអង្គរវត្ត ត្រូវបានអាជ្ញាធរជាតិអប្សរាបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការងារជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានចុះពិនិត្យការដ្ឋានជួសជុលស្រះខាងជើងប្រាសាទអង្គរវត្ត ដើម្បីវាយតម្លៃលទ្ធផលការងារ និងពិនិត្យលក្ខណៈបច្ចេកទេសក្រោយការជួសជុល។

ក្រោយពីពិនិត្យ និងពិភាក្សាជាមួយក្រុមការងាររួចមក ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចបើកស្រះខាងជើងជាផ្លូវការឡើងវិញ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរអាចចូលទស្សនា និងថតរូបទេសភាពប្រាសាទអង្គរវត្តជាមួយស្រះខាងជើងបានចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ៕


Khcct banner

អត្ថបទទាក់ទង