Khmer suport khmer cc time

អភិបាលខេត្តព្រះវិហារ សាទរផលិតផលមូលដ្ឋាន «ស្រាថ្នាំយាយនឿន» តែជំរុញចុះបញ្ជីការសុខភាព ដោយដាក់មន្ត្រីជួយគាំទ្រ ហើយពិសាដោយការទទួលខុសត្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានប្រកាស អបអរសាទរចំពោះប្រជាប្រិយភាព និងភាពល្បីល្បាញរបស់ «ស្រាថ្នាំយាយនឿន» ដែលផលិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ និងបានទទួលការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ លោកបានចាត់ទុកផលិតផលនេះជាប្រភេទស្រាតំបន់ (Local Wine/Herbal Wine) មានសក្តានុពល។តែលោកបានជំរុញចុះបញ្ជីការសុខភាព ដោយសន្យាដាក់មន្ត្រីជួយគាំទ្រ ហើយអ្នកពិសាដោយការទទួលខុសត្រូវ។

លោក គីម រិទ្ធី អបអរសាទរចំពោះផលិតផលមូលដ្ឋាន «ស្រាថ្នាំយាយនឿន» ដែលទទួលបានការគាំទ្រខ្លាំង ហើយស្រាថ្នាំប្រភេទនេះ គឺជាប្រភេទស្រាតំបន់ (Local Wine/Herbal Wine) ដែលក៏ធ្លាប់ឃើញមានលក់នៅតាមតំបន់ផ្សេងៗ។ដោយក្តីបារម្ភពីសុខភាពសាធារណៈ លោកសូមធ្វើការសំណូមពរ និងផ្តល់ជាអនុសាសន៍ចំនួន៥ចំណុច។

ទាំង៥ចំណុចនោះ លោក គីម រិទ្ធី បានស្នើសុំឱ្យមានការចុះបញ្ជីការផលិតផល «ស្រាថ្នាំយាយនឿន» ឱ្យបានត្រឹមត្រូវតាមរយៈមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលោកចាត់ឱ្យមន្ទីរចុះជួយសម្របសម្រួល និងគាំទ្រលើកិច្ចការងារនេះរួចហើយ។ជាមួយគ្នានេះ លោកបានណែនាំឱ្យយាយនឿន បន្តប្រើប្រាស់ស្រាសុទ្ធដែលបិទពីអង្ករធម្មជាតិក្នុងស្រុក ហើយត្រូវប្រើប្រាស់តែមើមឈើ ឱសថបុរាណ និងវត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ដោយមិនត្រូវលាយសារធាតុគីមីបន្ថែមឡើយ ដើម្បីធានាសុខភាពអ្នកពិសា។

តែយ៉ាងណា លោក គីម រិទ្ធី សង្កត់ធ្ងន់ថា ការលើកឡើងនេះ គឺមិនមែនជាការលើកទឹកចិត្តឱ្យមានការបរិភោគគ្រឿងស្រវឹងនោះឡើយ។ សូមពិសាដោយការទទួលខុសត្រូវ ព្រោះផលិតផលនេះ គឺជាស្រាថ្នាំ មិនមែនជាថ្នាំព្យាបាលរោគ នោះទេ។ដូច្នេះលោកណែនាំឱ្យ យាយនឿន អាចរក្សាបាននូវគុណភាពផលិតផលខ្ពស់ និងទទួលបានជោគជ័យកាន់តែខ្លាំងក្នុងអាជីវកម្មមួយនេះ៕


Khcct banner

អត្ថបទទាក់ទង