Khmer suport khmer cc time

យុវជនស្ម័គ្រចិត្ត«បំពេញកាតព្វកិច្ចយោធា»នៅខេត្តកណ្ដាល ជាង៣០០នាក់ ធ្វើដំណើរទៅកាន់នៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កណ្ដាល៖ យុវជនស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង ៣០០ នាក់ បានធ្វើដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ពខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។

ក្នុងឱកាសនេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យុវជនស្ម័គ្រចិត្ត ទៅបំពេញកាតព្វកិច្ចយោធានៅសាលាហ្វឹកហ្វឺនខេត្តកំពង់ឆ្នាំង ថា ក្នុងរយៈពេល ២ឆ្នាំក្នុងការបំពេញកាតព្វកិច្ចយោធា យើងនឹងជួបឧបសគ្គជាច្រើន ដូច្នេះយើងទាំងអស់គ្នាមិនត្រូវខ្លាចឧបសគ្គឡើយ ឧបសគ្គក៏ជាឱកាស គ្មានឧបសគ្គ គ្មានឱកាសតស៊ូ គ្មានភាពលត់ដំ ហើយក៏គ្មានភាពរឹងមាំឡើយ។

លោក គួច ចំរើន បន្ថែមថា ក្នុងរយៈពេល ២ ឆ្នាំនៃការរស់នៅ និងហ្វឹកហាត់សាលា ក្មួយៗអាចនឹងជួបការលំបាកខ្លះដោយត្រូវគោរពវិន័យម៉ឺងម៉ាត់ លត់ដំកាយសម្បទា និងការរស់នៅជាក្រុម។ ទោះជាយ៉ាងណា ក្នុងរយៈពេល ២ឆ្នាំនេះ វានឹងជួយឱ្យក្មួយៗទាំងអស់ជៀសផុតពីសកម្មភាពក្មេងទំនើង និងជៀសផុតពីហានិភ័យនៃបញ្ហាគ្រឿងញៀនយ៉ាងពិតប្រាកដ ដោយទទួលបានមកវិញនូវរាងកាយមាំមួន ស្មារតីរឹងប៉ឹង សតិអារម្មណ៍ល្អ និងចំណេះដឹងខាងផ្នែកយោ៕


Khcct banner

អត្ថបទទាក់ទង