Khmer suport khmer cc time

ពិព័រណ៍ផលិតផលខ្មែរ បើកជាផ្លូវការនៅថ្ងៃនេះ ដែលផ្តល់ឱកាសឱ្យពលរដ្ឋចូលទស្សនា ស្វែងយល់ពីស្នាដៃ និងផលិតផលរបស់កូនខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរ លើកទី២ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រកាសបើកជាផ្លូវការ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផល ក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ អគារ G-L។ ពិព័រណ៍នេះ មានគោលបំណងបន្តចូលរួម ជំរុញ និង គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុលផុស និងទូលំទូលាយបន្ថែមទៀត។

ពិធីបើកពិព័រណ៍នេះ ប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត , លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ព្រមទាំង លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. តំណាងក្រុមហ៊ុន/ស្ថាប័ន សហគ្រិន សិប្បករ កសិករ សិស្សានុសិស្ស និងសាធារណជនជាច្រើនរូប។

ពិព័រណ៍នេះ មានស្តង់បង្ហាញផលិតផលខ្មែរ ចំនួន ២២៣ស្ដង់ចូលរួម ដែលផ្តល់ឱកាសដល់សាធារណជនចូលរួមទស្សនា ស្វែងយល់ពីស្នាដៃ និងសមត្ថភាពផលិតរបស់កូនខ្មែរ ព្រមទាំងចូលរួមគាំទ្រផលិតផលក្នុងស្រុក។ ការរៀបចំនេះមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជំរុញការប្រើប្រាស់ផលិតផលជាតិ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕ 


Khcct banner

អត្ថបទទាក់ទង