ហាណូយ៖ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Van Thang បានស្នើឱ្យក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម (EVN) ធ្វើការពិនិត្យឡើងវិញនូវការចំណាយ និងបង្កើនការសន្សំសំចៃឱ្យដល់កម្រិតអតិបរមា ដើម្បីរៀបចំផែនការកាត់បន្ថយថ្លៃលក់រាយអគ្គិសនីជាមធ្យម ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រដល់ជីវភាពប្រជាពលរដ្ឋ អាជីវកម្ម និងធានាសុខុមាលភាពសង្គម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម ក្រុមហ៊ុន EVN ត្រូវបានស្នើសុំឱ្យបញ្ជូនផែនការកាត់បន្ថយថ្លៃអគ្គិសនី និងលទ្ធភាពនៃការកាត់បន្ថយអត្រាពន្ធពិសេស (Special Consumption Tax) លើគ្រប់ប្រភេទប្រេងសាំងឱ្យមកនៅ «សូន្យភាគរយ» (0%) ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧៕