Khmer suport khmer cc time

រុស្ស៊ី ប្រកាសធានាសុវត្ថិភាព«ហ្សេលែនស្គី»បើលោកទៅមូស្គូចរចាបញ្ចប់សង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ លោក Yury Ushakov ជំនួយការវិមានក្រឹមឡាំងបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អាចទៅទស្សនកិច្ចទីក្រុងមូស្គូសម្រាប់ការចរចា ប្រសិនបើលោកចង់បាន ហើយលក្ខខណ្ឌចាំបាច់ទាំងអស់ រួមទាំងសន្តិសុខ នឹងត្រូវបានធានា។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Vesti បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store លោក Ushakov បាននិយាយថា លោក Stubb និងលោក Store បានបង្ហាញពីបំណងប្រាថ្នាចង់ឃើញលោក Zelensky ជជែគ្នាផ្ទាល់ជាមួយលោកពូទីន។

លោក Yury Ushakov ជំនួយការវិមានក្រឹមឡាំង

លោក Ushakov អះអាងទៀតថា "ប្រធានាធិបតីរបស់យើងបានបញ្ជាក់ជាថ្មីថា ប្រសិនបើលោក Zelensky ពិតជាចង់ធ្វើកិច្ចចរចាដោយផ្ទាល់ លោកគួរតែមកទីក្រុងមូស្គូ ជាកន្លែងដែលលក្ខខណ្ឌចាំបាច់ទាំងអស់ រួមទាំងការរៀបចំសន្តិសុខ នឹងត្រូវបានធានា"ជាពិសេសសម្រាប់លោក៕ 

Khcct banner

អត្ថបទទាក់ទង