Khmer suport khmer cc time

ត្រាំ ប្រកាសផ្តល់រង្វាន់ ១ លានដុល្លារ ដល់អ្នកដែលរាយការណ៍ពីការក្លែងបន្លំការបោះឆ្នោត ដែលនាំទៅដល់ការចាប់ខ្លួន និងកាត់ទោសជនល្មើស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ថា លោកនឹងផ្តល់ប្រាក់រង្វាន់ចំនួន ១ លានដុល្លារអាម៉េរិក ដល់បុគ្គលណាដែលរាយការណ៍ និងផ្តល់ព័ត៌មានអំពីការក្លែងបន្លំការបោះឆ្នោត (ទាំងការបោះឆ្នោតកន្លងមក និងការបោះឆ្នោតពាក់កណ្តាលអាណត្តិ) ឱ្យតែព័ត៌មាននោះនាំទៅដល់ «ការចាប់ខ្លួន និងការកាត់ទោសជនល្មើស» ជាផ្លូវការ។

រដ្ឋបាលរបស់លោកក៏បានបន្តដាក់សម្ពាធផ្លូវច្បាប់យ៉ាងខ្លាំង តាមរយៈក្រសួងយុត្តិធម៌អាម៉េរិក ដោយបានដាក់ពាក្យប្តឹងមន្ត្រីក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអាឡាស្កា ជុំវិញការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងសន្លឹកឆ្នោតតាមប្រៃសណីយ៍ ព្រមទាំងបានសន្យាផ្តល់ប្រាក់ប្រហែល ៥.០០០ ដុល្លារដល់ប្រជាជនអាម៉េរិក ប្រសិនបើគណបក្សសាធារណរដ្ឋនៅតែអាចរក្សាការគ្រប់គ្រងសភាបាន។

យោងតាមទិន្នន័យពីអង្គការអភិរក្សនិយម Heritage Foundation បានបង្ហាញថា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ មានករណីក្លែងបន្លំការបោះឆ្នោតត្រឹមតែជាង ១.៦០០ ករណីប៉ុណ្ណោះ ដែលជាចំនួនតិចតួចបំផុតបើធៀបនឹងចំនួនសន្លឹកឆ្នោតសរុបរាប់រយលានសន្លឹក៕

Khcct banner

អត្ថបទទាក់ទង