Khmer suport khmer cc time

អាម៉េរិកព្រមានថា អ៊ីរ៉ង់ជិតបញ្ចប់ផែនការតាមធ្វើឃាតមន្រ្តីអាម៉េរិកបម្រើការងារនៅខាងក្រៅប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីការបរទេស លោក Marco Rubio

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកបានចេញការព្រមានជាបន្ទាន់មួយថា ប្រទេសអ៊ីរ៉ង់បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកំណត់គោលដៅលើបុគ្គលិក និងអ្នកការទូតអាម៉េរិកនៅបរទេស ដោយផែនការសម្លាប់ពលរដ្ឋអាម៉េរិកបានឈានដល់ «ដំណាក់កាលកម្រិតខ្ពស់» ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅក្នុងប្រទេសមួយចំនួនទៀត។ ការព្រមាននេះត្រូវបានបង្ហាញនៅក្នុងអនុស្សរណៈមួយចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦ ដែលផ្ញើដោយនាយកស៊ើបការណ៍ជាតិ (DNI) លោក Jay Clayton ទៅកាន់រដ្ឋមន្ត្រីការបរទេស លោក Marco Rubio។

យោងតាមសារព័ត៌មាន Axios, NBC News និង CBS News ដែលទទួលបាន និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃឯកសារនេះ ព័ត៌មានស៊ើបការណ៍បានបង្ហាញពីហានិភ័យកើនឡើងខ្លាំងចំពោះអ្នកការទូត និងបុគ្គលិកអាម៉េរិក ទោះបីជាឯកសារមិនបានបញ្ជាក់ពីឈ្មោះប្រទេសក្រៅតំបន់មជ្ឈិមបូព៌ា ឬគោលដៅជាក់លាក់ និងពេលវេលាវាយប្រហារពិតប្រាកដក៏ដោយ។ ក្រសួងការបរទេសអាម៉េរិកបានចាប់ផ្តើមកាត់បន្ថយចំនួនបុគ្គលិកនៅតាមបេសកកម្មការទូតមួយចំនួននៅក្នុងតំបន់ជាបណ្តោះអាសន្ន ដោយសារក្តីបារម្ភផ្នែកសន្តិសុខ៕

នាយកស៊ើបការណ៍ជាតិ (DNI) លោក Jay Clayton 


Khcct banner

អត្ថបទទាក់ទង