Khmer suport khmer cc time

អនុទីន រងការចោទប្រកាន់«ទទួលលុយទឹកតែ» ជាង២០ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/


បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) រងការចោទប្រកាន់ថា បានទទួលប្រាក់ទឹកតែ ចូលគណនីចំនួន ៧លានបាត(ជាង២០ម៉ឺនដុល្លារ) យោងតាមទំព័រហ្វេសប៊ុក «Godd Dam» ។ ភ្លាមៗ រាជរដ្ឋាភិបាលថៃ បានចេញមុខបដិសេធភ្លាមៗចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គម និងបានចោទប្រកាន់ទំព័រហ្វេសប៊ុកនេះថា បានប្រឌិតព័ត៌មានមិនពិត ក្នុងបំណងវាយប្រហារ និងបង្ខូចកេរ្តិ៍ឈ្មោះនយោបាយរបស់លោកអនុទីន។

លោក Ekkapob ក៏បានលើកជាចម្ងល់ផ្នែកបច្ចេកទេសធនាគារថា អ្នកនយោបាយណាក៏ដោយ ក៏មិនទទួលប្រាក់រាប់លានបាតពីប្រភពមិនច្បាស់លាស់ចូលគណនីធនាគារដែលងាយស្រួលស្វែងរកតម្រុយនោះដែរ ហើយការវេរប្រាក់លើសពី ៥លានបាត គឺទាមទារឱ្យមានការអនុម័តដំឡើងដែនកំណត់ប្រតិបត្តិការជាមុនពីធនាគារជាដាច់ខាត។

ជាការឆ្លើយតប ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបណ្តាញគណនីក្លែងក្លាយ ដើម្បីស្វែងរកមុខសញ្ញាអ្នកនៅពីក្រោយ ខណៈអនុអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី Ubonrat Thaonoi បានរិះគន់ក្រុមអ្នកនយោបាយដែលយកព័ត៌មានមិនទាន់ផ្ទៀងផ្ទាត់ទៅរំលែកបន្ត។ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលរងថៃ លោកស្រី Ubonrat Thaonoi បានរិះគន់អ្នកនយោបាយដែលចែកចាយព័ត៌មានមិនទាន់ផ្ទៀងផ្ទាត់នេះ ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ថៃ សុទ្ធតែត្រូវប្រកាសទ្រព្យសម្បត្តិជូនគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ជាទៀងទាត់៕

Khcct banner

អត្ថបទទាក់ទង