ពោធិ៍សាត់៖ ក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន បានបញ្ចប់ការបំពេញបេសកកម្មផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍនៅខេត្តពោធិ៍សាត់ ដោយជោគជ័យ។ បេសកកម្មនេះ បានចាប់ផ្ដើមរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ ក្រុមអ្នកសារព័ត៌មានត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ ដូចការគ្រោងទុក ក្រុមអ្នកសារព័ត៌មានបានចុះទៅកាន់ស្រុកវាលវែង ដើម្បីស្វែងយល់ពីការអភិវឌ្ឍនៅតំបន់អន្ទង់អាំង តំបន់អូរសោម ទំនប់វារីអគ្គិសនី និងស្ពានខ្ពស់ជាងគេ។ ក្រៅពីនេះ ក្រុមអ្នកសារព័ត៌មានក៏បានស្វែងយល់ពីការអភិវឌ្ឍនៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកក្រគរផងដែរ។
បេសកកម្មនេះមានគោលបំណងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសមិទ្ធផលនៃការអភិវឌ្ឍនៅខេត្តពោធិ៍សាត់ តាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានមកពីស្ថាប័នចំនួន២២ ដើម្បីឱ្យសាធារណជនកាន់តែស្គាល់ពីតំបន់ទេសចរណ៍ ភាពទាក់ទាញ និងឱកាសអភិវឌ្ឍនានាក្នុងខេត្ត៕