Khmer suport khmer cc time

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រាយការណ៍ពីសកម្មភាពរំលោភបំពានរបស់ថៃ លើពលរដ្ឋកម្ពុជា ជូនអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២២ តុលា បានរាយការណ៍ដល់លោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ី អំពីសកម្មភាពរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ ព្រមទាំងករណីនៃការចាប់រំលោភពីសំណាក់យោធាថៃ មកលើពលការិនីខ្មែរ។

ក្នុងជំនួបនោះ លោក កែវ រ៉េមី បានថ្លែងអរគុណលោក Phil Robertson សម្រាប់ការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ដែលត្រូវបានឃុំខ្លួនដោយយោធាថៃនាពេលកន្លងមក។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹក កម្ពុជាចំនួនជាង ២០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍ កម្ពុជាដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ ការគំរាមកំហែងនិងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ និងករណីនៃការចាប់រំលោភពីសំណាក់យោធាថៃ មកលើពលការិនីខ្មែរចំណាកស្រុកម្នាក់នៅពេលធ្វើដំណើរ ត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះដែរ លោក Phil Robertson ក៏បានតាមដាន និងបានទទួលព័ត៌មានពាក់ព័ន្ធនឹងការរើសអើងពលករទេស្តប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ និង ករណីនៃការចាប់រំលោភពលការិនីខ្មែរចំណាកស្រុកពីសំណាក់យោធាថៃផងដែរ។

ជាការឆ្លើយតប លោក Phil Robertson បានសម្តែងការសោកស្តាយចំពោះករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមានជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះបញ្ហា ជនភៀសសឹកកម្ពុជា។ Robertson ក៏បានតាមដាន និងបានទទួលព័ត៌មានពាក់ព័ន្ធនឹងការរើសអើងពលករទេស្តប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ និង ករណីនៃការចាប់រំលោភពលការិនីខ្មែរចំណាកស្រុកពីសំណាក់យោធាថៃផងដែរ៕

Khcct banner

អត្ថបទទាក់ទង