Khmer suport khmer cc time

ក្រុមហ៊ុន TOYOTA ប្រកាសប្រមូលរថយន្តចូលវិញជាង ១០ម៉ឺនគ្រឿង បារម្ភអាចកើតមានបញ្ហាឆេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រុមហ៊ុន Toyota បានប្រកាសប្រមូលយករថយន្តចំនួន ១០៥,៧៩៤ គ្រឿងនៅក្នុងសហរដ្ឋអាម៉េរិកត្រឡប់មកវិញ ដោយសារបញ្ហាលេចធ្លាយប្រេងឥន្ធនៈដែលអាចបង្កើនហានិភ័យនៃការឆេះ ប្រសិនបើប្រេងនោះប៉ះនឹងប្រភពភ្លើង។ នេះបើតាមការឱ្យដឹងពី រដ្ឋបាលជាតិសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ (NHTSA) កាលពីថ្ងៃពុធ។

ការប្រមូលមកវិញនេះនឹងផ្តោតទៅលើរថយន្ត Toyota Land Cruiser Hybrid មួយចំនួន ដែលផលិតក្នុងចន្លោះឆ្នាំ ២០២៤ ដល់ ២០២៧ អាជ្ញាធរបានបញ្ជាក់ថាការប្រមូលមកវិញនេះគឺដោយសារបញ្ហានៅត្រង់ចំណុចតភ្ជាប់បំពង់ប្រេងឥន្ធនៈក្បែរធុងប្រេង ដែលអាចដាច់ចេញពីគ្នា និងបណ្តាលឱ្យមានការលេចធ្លាយប្រេងឥន្ធនៈ ដែលជាហេតុបង្កើនហានិភ័យនៃការឆេះ៕

Khcct banner

អត្ថបទទាក់ទង