Khmer suport khmer cc time

រយៈពេល៩ខែឆ្នាំនេះ«ផលិតផល»ក្នុងស្រុកកើនឡើងចំនួន២៦០០មុខ កើនឡើងប្រមាណ១១០០មុខ ធៀបឆ្នាំមុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រយៈពេល៩ខែ ក្នុងឆ្នាំ២០២៦នេះ ផលិតផលរបស់ប្រទេសកម្ពុជា បានកើនឡើងប្រមាណ ២៦០០មុខ និងបានចុះបញ្ជីផលិតផលក្នុងក្រសួងឧស្សាហកម្ម ដោយកើនឡើងប្រមាណ ១១០០ មុខផលិតផល បើប្រៀបធៀប ៩ខែឆ្នាំ២០២៥។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាសញ្ញាវិជ្ជមានសម្រាប់ជាតិ ខណៈកម្ពុជាកំពុងមានជម្លោះឈ្លានពានជាមួយថៃ។

ថ្លែងក្នុងកម្មវិធីស្តីពីដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងឃើញសញ្ញាវិជ្ជមាននៃការកើនឡើងសមត្ថភាពផលិតក្នុងស្រុក ខណៈក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ មានផលិតផលក្នុងស្រុកប្រមាណ ២៦០០មុខ បានចុះបញ្ជីផលិតផលក្នុងក្រសួងឧស្សាហកម្ម ដោយកើនឡើងប្រមាណ ១១០០មុខផលិតផល បើប្រៀបធៀប ៩ខែឆ្នាំ២០២៥ ដែលមានប្រមាណ ១៥០០ មុខផលិតផល។

សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ បន្តគាំទ្រ និងផ្ដល់អាទិភាពលើផលិតផលខ្មែរដែលមានគុណភាព។សម្រាប់សម្តេច ចាត់ទុកការគាំទ្រផលិតផលក្នុងស្រុក មិនមែនត្រឹមតែគាំទ្រដល់ម្ចាស់សហគ្រាសផលិតផលនោះទេ ប៉ុន្ដែជួយរក្សាការងារ បង្កើនចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង