Khmer suport khmer cc time

នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីត VING VENUS ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំមកភ្ញៀវទេសចរ និងនាវិកជាង១,៣០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីតមួយ ឈ្មោះ VING VENUS នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦:៤០នាទីព្រឹក បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច និងនាំភ្ញៀវទេសចរអន្តរជាតិ និងនាវិកជាង ១,៣០០នាក់ មកទស្សនាកម្សាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

នាវា VING VENUSនេះ មានប្រវែងបណ្តោយ ២២៨.៣០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ និងមានជម្រៅទឹក ៦.៥៦ម៉ែត្រ។ នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាម (VN) និងមានគម្រោងចាកចេញពីកម្ពុជាវិញនៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ប្រទេសថៃ។

នាវាទេសចរណ៍អន្តរជាតិមួយនេះ បានដឹកជញ្ជូនភ្ញៀវទេសចរ និងបុគ្គលិកបម្រើការងារលើនាវាសរុបចំនួន ១,៣២៣នាក់។ ក្នុងនោះរួមមាន៖ ភ្ញៀវធ្វើដំណើរចំនួន ៨៥៦នាក់ (ស្រី ៤៤៨នាក់) មកពី ២៧សញ្ជាតិ និងនាវិកចំនួន ៤៦៧នាក់ (ស្រី ១១២នាក់) មកពី ៣៥សញ្ជាតិ។ ចំពោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនច្រើនជាងគេលើនាវានេះ រួមមាន៖ សញ្ជាតិអាម៉េរិក (USA) ចំនួន ៦៨៦នាក់ (ប្រុស ៦៨៦នាក់ និងស្រី ៣៦៤នាក់) និងសញ្ជាតិអូស្ត្រាលី (Australia) ចំនួន ៧៧នាក់ (ប្រុស ៥២នាក់ និងស្រី ២៥នាក់)៕


Khcct banner

អត្ថបទទាក់ទង