Khmer suport khmer cc time

គិតដល់ឆ្នាំ២០២៦ កម្ពុជាមានកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស ចំនួន ៤៨

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គិតមកដល់ឆ្នាំ២០២៦នេះ កម្ពុជាមានកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស ចំនួន ៤៨ ដែលតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន ទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិកជាដើម។ នេះបើតាមលោក លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល។

ក្នុងនោះ កម្ពុជា មានកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសជាមួយអាស៊ាន ១០ ប្រទេស រួមមាន៖ ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រ និង វៀតណាម។ អាស៊ីខាងកើត ៨ ប្រទេស រួមមាន៖ ចិន, ហុងកុង, ជប៉ុន, ម៉ាកាវ, ម៉ុងហ្គោលី, កូរ៉េខាងជើង, កូរ៉េខាងត្បូង និងតៃវ៉ាន់។ អាស៊ីនិរតី ៣ ប្រទេស រួមមាន៖ ឥណ្ឌា, នេប៉ាល់, និងស្រីលង្កា។ ចំណែកអាស៊ីខាងលិច ៦ ប្រទេស រួមមាន៖ អ៊ីស្រាអែល, ហ្ស៊កដានី, គុយវ៉ែត, កាតារ, តួគី, អេមីរ៉ាតអារ៉ាប់រួម។

បន្ថែមពីនេះ ក៏មាន ទ្វីបអឺរ៉ុប ១៣ ប្រទេស រួមមាន៖ អូទ្រីស, សាធារណរដ្ឋឆែក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ហុងគ្រី, អ៊ីស្លង់, កាហ្សាក់ស្ថាន, លុចសំបួ, ហូឡង់, រុស្ស៊ី, ស្វីស, ចក្រភពអង់គ្លេស។ មហាសមុទ្រ ២ ប្រទេស (អូស្ត្រាលី និងនូវែលសេឡង់) អាមេរិកខាងជើង ១ ប្រទេស (សហរដ្ឋអាមេរិក) អាមេរិកខាងត្បូង ១ ប្រទេស (ប្រេស៊ីល) និងទ្វីបអាហ្វ្រិក ៤ ប្រទេស (កេនយ៉ា, ម៉ារ៉ុក, រវ៉ាន់ដា, និងសីស្ហែល)៕

Khcct banner

អត្ថបទទាក់ទង