Swift cc time

កងទ័ពកម្ពុជា-វៀតណាម-ឡាវ ជាង ២ពាន់៥រយនាក់ បើកលំហាត់ហ្វឹកហ្វឺនរួមគ្នាស្តីពីសង្គ្រោះគ្រោះមហន្តរាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កងទ័ពកម្ពុជា-វៀតណាម-ឡាវ ជាង ២ពាន់៥រយនាក់ បានបើក លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នាប្រចាំឆ្នាំ២០២៦ ប្រកបដោយភាពភាពជោគជ័យ ក្នុងគោលដៅចម្បងសំខាន់បំផុតរបស់កងទ័ពទាំង៣ គឺការការពារ និងសង្គ្រោះអាយុជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើងទាំង៣ប្រទេស ។

ក្នុងលំហាត់ហ្វឹកហ្វឺនក្រសួងការពារប្រទេសវៀតណាម បានប្រើប្រាស់ធនធានមនុស្ស ២,៣៨២នាក់ ក៏ដូចជាសម្ភារសង្គ្រោះដ៏ទំនើប ថ្មី ដើម្បីទប់ទល់ បង្ការ សង្គ្រោះលើគ្រោះមហន្តរាយ ព្យុះ ទឹកជំនន់ បាក់ដី បាក់អាគារ ដោយបានបង្ហាញនូវបទពិសោធន៍ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាជម

ចំណែកកងទ័ពកម្ពុជា ៧២នាក់ និង កងទ័ពឡាវ ៧៤នាក់ បានរួមចំណែកក្នុងការរៀបចំលំហាត់ហ្វឹកហ្វឺន ទទួលបាននូវបទពិសោធន៍យ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះមហន្តរាយ៕


Khcct banner

អត្ថបទទាក់ទង