Swift cc time

អាហរូបករណ៍ France Excellence Eiffel បើកទទួលពាក្យ និស្សិតបន្តសិក្សា «ថ្នាក់អនុបណ្ឌិត និងបណ្ឌិត» នៅប្រទេសបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧ កំពុងបើកទទួលពាក្យ សម្រាប់និស្សិតដែលសិក្សានៅស្ថាប័នឧត្តមសិក្សាជាភាសាបារាំង នៅតាមបណ្តាប្រទេសនានា និងមានបំណងចង់បន្តការសិក្សា ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង។ អាហារូបករណ៍នេះ បើកទទួលពាក្យចាប់ពពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៧។

យោងតាមគេហទំព័រផ្លូវការរបស់ France Capus បានឱ្យដឹងថា អាហារូបករណ៍ត្រូវបានផ្តល់ឱ្យដោយ The Ministry for Europe and Foreign Affairs ហើយគណៈកម្មការនឹងវាយតម្លៃការជ្រើសរើសបេក្ខជន ដោយផ្តោតទៅលើប្រវត្តិនៃការសិក្សា ដែលរួមមាន ជានិស្សិតដែលសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតជាភាសាបារាំង និងជានិស្សិតដែលសកម្ម ក្នុងការចូលរួមកិច្ចការងារសង្គមនានា។ បន្ថែមពីនេះ បេក្ខជនដែលដាក់ពាក្យសម្រាប់ថ្នាក់អនុបណ្ឌិត ត្រូវមានអាយុមិនលើសពី ២៩ឆ្នាំ និងថ្នាក់បណ្ឌិត ត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ។ បេក្ខជនមានចំណាប់អារម្មណ៍ អាចចូលទៅស្វែងយល់ពត៌មានបន្ថែម និងដាក់ពាក្យ តាមរយៈ តំណភ្ជាប់។

គួរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ នឹងមានសិក្ខាសាលាតាមប្រព័ន្ធអនឡាញ សម្រាប់ណែនាំអំពីព័ត៌មានអាហារូបករណ៍បន្ថែម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយសម្រាប់បេក្ខជនដែលទទួលបានអាហារូបករណ៍ ស្ថាប័ននឹងផ្តល់ដំណឹងជូននៅថ្ងទី១២ ខែមេសា ឆ្នាំ២០២៧៕

Khcct banner

អត្ថបទទាក់ទង