Swift cc time

ព្រឹទ្ធសភាកម្ពុជា ចេញតវ៉ាចំពោះការបំភាន់របស់តំណាងប្រតិភូថៃ ក្នុងមហាសន្និបាតលើកទី១៥៣នៃIPU

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក អ៊ុច បូរិទ្ធ​ អនុប្រធានទី១ ព្រឹទ្ធសភា ថ្លែងនៅឯមហាសន្និបាតសហភាពអន្តរសភាលើកទី១៥៣ (IPU) នៅទីក្រុងអារូសា ប្រទេសតង់ហ្សានី។

ភ្នំពេញ៖ អ្នកនាំពាក្យគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (IPU) មានការសោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិត ដែលធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយតំណាងសភាថៃ ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់លោក អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានចេញការពន្យល់ ចំនួន៤ចំណុច បង្ហាញពីភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការអនុវត្ត និងគោរពតាមច្បាប់អន្តរជាតិ ក្នុងការការពារទឹកដី និងបានបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះការលើក ឡើងរបស់ប្រតិភូថៃ។

គួរបញ្ជាក់ថា អនុប្រធានព្រឹទ្ធសភាកម្ពុជា និងសមាជិកសភាថៃប៉ះសម្តីគ្នានៅថ្ងៃទី៩ តុលានេះ នៅឯមហាសន្និបាតសហភាពអន្តរសភាលើកទី១៥៣ (IPU) នៅទីក្រុងអារូសា ប្រទេសតង់ហ្សានី។ប្រធានគណៈប្រតិភូកម្ពុជា លោកអ៊ុច បូរិទ្ធ​ អនុប្រធានទី១ ព្រឹទ្ធសភា បានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ ការប្រើប្រាស់គ្រាប់បែកចង្កោម និងមីន និង ការបញ្ចប់អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ស្តីពីតំបន់ត្រួតស៊ីគ្នានៅសមុទ្រដោយភាគីថៃ។ 

ចំណែកសមាជិកសភាថៃ ថាណារ៉ាត់ ឆុងស៊ុតតាណាម៉ានី (គណបក្សភឿថៃ) បានឆ្លើយតប និងបដិសេធការលើកឡើងទាំងនោះដោយថាកម្ពុជាយកបញ្ហាទ្វេភាគីមក​ថ្លែងនៅវេទិការអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង