Swift cc time

មន្ត្រីការទូតកម្ពុជា បន្តជំរុញឱ្យUN ប្រើតួនាទីរបស់ខ្លួន ដើម្បីជួយឲ្យជនភៀសសឹកខ្មែរ ឆាប់បានវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កម្ពុជា បានសម្តែងការគាំទ្រចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ចំពោះផលប៉ះពាល់ជាបន្ទាន់លើសិទ្ធិមនុស្ស ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងជំរុញឱ្យប្រើប្រាស់តួនាទីរបស់អង្គការសហប្រជាជាតិ ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋខ្មែរជាង ២០.០០០នាក់ ដែលបានភៀសសឹក អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ។

នេះបើតាមមន្ត្រីការទូតកម្ពុជា លើកឡើងក្នុងសម័យប្រជុំទៀងទាត់លើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) HRC ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ខ្លួន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស តាមរយៈការចូលរួមយ៉ាងសកម្ម ជាមួយគ្នានេះ កម្ពុជា បានអំពាវនាវឱ្យមានការអនុវត្តសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងដោយស្មោះត្រង់។

កម្ពុជាក៏បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដែលស្នើឱ្យកម្ពុជា និងថៃសហការគ្នា ដើម្បីសម្រួលដល់ការវិលត្រឡប់របស់ជនស៊ីវិលកម្ពុជាដែលបានភៀសសឹក ឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាពទៅកាន់លំនៅឋានរបស់ពួកគេវិញ៕

Khcct banner

អត្ថបទទាក់ទង