ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជារដ្ឋមន្ត្រីអមដំណើរ លោក អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ៕