Swift cc time

អតីតលេខាបក្សកុម្មុយនីស្តចិននៅក្រុងក្វាងចូវ ត្រូវបានស៊ើបអង្កេតពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ចាង សុខហ្វូ (Zhang Shuofu) 

ប៉េកាំង៖ លោក ចាង សុខហ្វូ (Zhang Shuofu) គឺជាអតីតលេខាគណបក្សកុម្មុយនីស្តចិន នៅក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទសង្ស័យរំលោភវិន័យបក្ស និងច្បាប់យ៉ាងធ្ងន់ធ្ងរ។នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការកណ្តាលត្រួតពិនិត្យវិន័យបក្សកុម្មុយនីស្តចិន។

យោងតាមសេចក្តីប្រកាសកាលពីថ្ងៃទី៨ ខែតុលា បានអះអាងថា លោក លោក ចាង សុខហ្វូ បច្ចុប្បន្នជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជន ខេត្តក្វាងទុង ហើយកំពុងត្រូវបានស៊ើបអង្កេតពីបទសង្ស័យប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។

លោក ចាង សុខហ្វូ កើតនៅខែសីហា ឆ្នាំ១៩៦៥ ក្នុងខេត្តហ៊ូណាន ប្រទេសចិន។ លោកធ្លាប់កាន់តំណែងសំខាន់ៗជាច្រើន រួមមាន អភិបាលរងខេត្តហ៊ូណាន ប្រធានគណៈកម្មការត្រួតពិនិត្យវិន័យបក្សប្រចាំខេត្តយូណាន និងប្រធានគណៈកម្មការត្រួតពិនិត្យវិន័យបក្សប្រចាំទីក្រុងប៉េកាំង។

នៅខែកក្កដា ឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជា លេខាបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងក្វាងចូវ ដែលជាទីក្រុងធំមួយនៅភាគខាងត្បូងប្រទេសចិន។លោកបានកាន់តំណែងនេះរហូតដល់ខែធ្នូ ឆ្នាំ២០២១ មុនពេលផ្លាស់ទៅបំពេញការងារនៅសភាប្រជាជនខេត្តក្វាងទុង។រហូតមកដល់ពេលនេះ អាជ្ញាធរចិនមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីបទល្មើសដែលលោកត្រូវបានសង្ស័យនោះទេ៕

Khcct banner

អត្ថបទទាក់ទង