ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់គឺលោក Yasuo Takamatsu នៅតែបន្តចុះមុជទឹកសមុទ្រជ្រៅជាទៀងទាត់ ដើម្បីដើរស្វែងរកសាកសពរបស់ភរិយាជាទីស្រឡាញ់លោក ឈ្មោះ Yuko ដែលបានបាត់ខ្លួនក្នុងមហាសមុទ្រ ដោយសារគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិ ទោះពេលវេលាបានកន្លងផុតទៅអស់រយៈពេល ១៥ ឆ្នាំ។គិតត្រឹមខែមីនា ឆ្នាំ២០២៦ លោក Yasuo Takamatsu បានចុះមុជទឹកសមុទ្របានចំនួន ៧៦៣ លើក។
យោងតាមការចេញផ្សាយរបស់កាសែត The Times of India ភរិយារបស់លោក គឺជាបុគ្គលិកធនាគារ Shichijushichi ក្នុងទីក្រុង Onagawa ខេត្ត Miyagi ដែលត្រូវទឹករលកយក្សកម្ពស់ជាង ១៨ ម៉ែត្រ វាយប្រហារ និង វាយយកទៅពីលើដំបូលអគារ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១។
លោក Takamatsu ត្រូវបានលងបន្លាចដោយសារចុងក្រោយក្នុងទូរស័ព្ទដៃរបស់ភរិយាដែលគេរើសបានកន្លះឆ្នាំក្រោយហេតុការណ៍ ដោយសារសរសេរថា «តើបងសុវត្ថិភាពទេ? អូនចង់ត្រឡប់ទៅផ្ទះវិញ»។ សារដ៏ក្ដុកក្ដួលមួយនេះបានធ្វើឱ្យលោកសម្រេចចិត្តរៀនជំនាញមុជទឹកជម្រៅ ២០ ម៉ែត្រ ដើម្បីដើរស្វែងរកនាងនៅបាតសមុទ្រ ដោយលោកមានអារម្មណ៍ថានាងនៅតែចង់ត្រឡប់មកផ្ទះវិញ។
ក្នុងចំណោមជនរងគ្រោះជាង ១៦,០០០ នាក់ដែលបានស្លាប់ក្នុងគ្រោះមហន្តរាយនេះ មានសាកសពជាង ២,០០០ នាក់នៅតែបាត់ខ្លួន។ សម្រាប់លោក Takamatsu ការចុះទៅបាតសមុទ្រស្ងាត់ជ្រងំ គឺជាកាយវិការនៃក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ដើម្បីនាំភរិយាត្រឡប់មកផ្ទះវិញឱ្យទាល់តែបាន៕