Swift cc time

ជនជាតិថៃម្នាក់ លួចលុយថៅកែប្រមាណជាង១ម៉ឺនដុល្លារ ចូលធ្វើការថ្ងៃដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ បុរសជនជាតិថៃម្នាក់ កំពុងរត់គេចខ្លួន ពីបទសង្ស័យលួចទ្រព្យសម្បត្តិដែលមានតម្លៃជាង ៤០ម៉ឺនបាត (ប្រមាណ ១២,០០០ ដុល្លារ) ពីថៅកែស្រីរបស់ខ្លួន នៅក្នុងថ្ងៃចូលធ្វើការដំបូង នៅការិយាល័យមួយកន្លែងលើផ្លូវ Yaowarat ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី០៥ ខែតុលា។

យោងតាមការចេញផ្សាយរបស់កាសែតThe Thaiger ស្ត្រីជាថៅកែឈ្មោះ Kanokpitch កាលពីថ្ងៃទី០៦ ខែតុលា បានដាក់ពាក្យបណ្តឹងនៅប៉ូលិស Chakkrawat ដោយបានប្រគល់រូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) ចាប់បានសកម្មភាពជនសង្ស័យឈ្មោះ Thammasorn អាយុ ៣៧ ឆ្នាំ លួចទ្រព្យសម្បត្តិដែលមានតម្លៃជាង ៤០ម៉ឺនបាត (ប្រមាណ ១២,០០០ ដុល្លារ) ។

អ្នកស្រីបានរៀបរាប់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ២ រសៀល នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់លោកស្រីនៅជាន់ទី២ ដោយជនសង្ស័យ ទើបតែទទួលបានការងារតាមរយៈការចុះឈ្មោះអនឡាញ និងសម្ភាសន៍កាលពីថ្ងៃទី០១ ខែតុលា តែបានលួចយកទ្រព្យសម្បត្តិមានតម្លៃ រួចគេចខ្លួនបាត់។

បច្ចុប្បន្ន លោកស្រីបានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ២០,០០០ បាត (ប្រមាណ៦០០ដុល្លារ) សម្រាប់នរណាដែលផ្តល់តម្រុយឈានទៅដល់ការចាប់ខ្លួនរូបគេ៕

Khcct banner

អត្ថបទទាក់ទង