Swift cc time

អតីតចៅអធិការវត្តថៃ ជាប់ពន្ធនាគារ ៧៤២ ឆ្នាំ ពាក់ព័ន្ធលួចប្រាក់វត្តជាង២៩០លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ តុលាការថៃ នាថ្ងៃទី០៧ ខែតុលា បានប្រកាសសាលក្រមផ្តន្ទាទោស អតីតព្រះសង្ឃដ៏ល្បីល្បាញ Luang Phor Alongkot ជាអតីតចៅអធិការវត្ត Phra Bat Nam Phu ក្នុងខេត្ត Lopburi ឱ្យជាប់ពន្ធនាគារសរុប ៧៤២ ឆ្នាំ និងគូកនឈ្មោះ Bee ឱ្យជាប់ពន្ធនាគារ ៣៨៦ ឆ្នាំ និង ១,៤៨០ ខែ ក្នុងសំណុំរឿងក្លែងបន្លំ និងលាងលុយកខ្វក់លើប្រាក់បរិច្ចាគរបស់វត្ត Phra Bat Nam Phu សរុបជាង ១០ ប៊ីលានបាត (ប្រមាណជាង ២៩០ លានដុល្លារអាម៉េរិក)។

យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត តុលាការថៃ បានកាត់បន្ថយទោសជាប់ពន្ធនាគារជាក់ស្តែងសម្រាប់បុគ្គលឈ្មោះ Bee មកត្រឹមរយៈពេលអតិបរមាចំនួន ៥០ ឆ្នាំ ដោយសារច្បាប់របស់ប្រទេសថៃបានកំណត់កម្រិតអតិបរមានៃទោសជាប់ពន្ធនាគារជាក់ស្តែង និងផ្អែកលើចម្លើយសារភាពដែលមានប្រយោជន៍ដល់ការស៊ើបអង្កេត ។ តុលាការថៃ ក៏បានបញ្ជាឱ្យជនជាប់ចោទទាំងពីររូបរួមគ្នាសងប្រាក់ចំនួនជាង ៣០០ លានបាត ត្រឡប់ទៅឱ្យវត្ត Phra Bat Nam Phu វិញ។

គួរបញ្ជាក់ថា សំណុំរឿងអាស្រូវនេះ បានចាប់ផ្តើមឡើង កាលពីខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីកងកម្លាំងនគរបាលបង្ក្រាបបទល្មើសថៃ (CSD) បានបើកប្រតិបត្តិការចាប់ខ្លួនអតីតព្រះសង្ឃរូបនេះ និងគូកន ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចប្រាក់បរិច្ចាគ និងការលាងលុយ។ សមត្ថកិច្ចថៃ និងមន្ត្រីនៃការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានស្រាវជ្រាវស៊ីជម្រៅ ដោយចុះឆែកឆេរទីតាំងសរុប ១៧ កន្លែងក្នុងទីក្រុងបាងកក និងខេត្តប្រជុំជនជុំវិញ រហូតឈានដល់ការរឹបអូសទ្រព្យសម្បត្តិសរុបជាង ១០ ប៊ីលានបាត ដើម្បីរៀបចំនីតិវិធីប្រគល់ជូនវត្តវិញ មុនពេលបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដោយប្រឆាំងដាច់ខាតមិនឱ្យមានការធានាខ្លួនក្រៅឃុំឡើយ៕

Khcct banner

អត្ថបទទាក់ទង