Swift cc time

ត្រាំ បញ្ជាឱ្យបាញ់សម្លាប់លោក Nidal Hasan ដែលធ្លាប់បើកការបាញ់ប្រហារសម្លាប់ទាហានអាម៉េរិក ១៣នាក់ កាលពីឆ្នាំ ២០០៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក (Pentagon) បានប្រកាសថា អតីតមេបញ្ជាការថ្នាក់អនុសេនីយ៍ឯក លោក Nidal Hasan នឹងត្រូវប្រហារជីវិតដោយការបាញ់សម្លាប់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ត្រាំ បានអនុម័តលើសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth។ នេះនឹងក្លាយជាការប្រហារជីវិតដោយយោធាតាមរយៈវិធីបាញ់សម្លាប់លើកដំបូងបង្អស់ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២ មក។

ជនរងគ្រោះទាំង ១៣ នាក់ដែលត្រូវបានបាញ់សម្លាប់

បើតាម BBC លោក Nidal Hasan ជាអតីតគ្រូពេទ្យចិត្តសាស្ត្រយោធា បានបាញ់សម្លាប់ទាហានអាម៉េរិកគ្មានអាវុធចំនួន ១៣ នាក់ និងធ្វើឱ្យ ៣២ នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០៩ នៅមូលដ្ឋាន Fort Hood ក្នុងរដ្ឋ Texas ដែលជាការវាយប្រហារដ៏សាហាវបំផុតមិនធ្លាប់មានលើមូលដ្ឋានទ័ពអាម៉េរិក។ ក្នុងសវនាការនាឆ្នាំ ២០១៣ លោកបានសារភាព និងអះអាងថា ខ្លួនធ្វើសកម្មភាពនេះដើម្បីការពារប្រជាជនមូស្លីម និងក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន។

យោងតាមច្បាប់យោធាអាម៉េរិក ការអនុវត្តទោសប្រហារជីវិតតម្រូវឱ្យមានការអនុម័តផ្លូវការពីប្រធានាធិបតី និងការត្រួតពិនិត្យផ្លូវច្បាប់ពីតុលាការឧទ្ធរណ៍។ បច្ចុប្បន្ន លោក Hasan ស្ថិតក្នុងចំណោមអ្នកទោសយោធា ៤ នាក់ដែលកំពុងរង់ចាំការប្រហារជីវិត ខណៈពេលវេលា និងទីកន្លែងជាក់លាក់នឹងត្រូវកំណត់ដោយរដ្ឋមន្ត្រីកងទ័ពជើងគោកអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង